ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអំពាវនាវដល់ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកទាំង អស់រួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍របស់ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែង ឱ្យទាហានទាំងអស់ការពារឱ្យបានជាដាច់ខាតនូវរាជ និយម និងព្រះមហាក្សត្រ។
ក្នុងសារជូនពរផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោកនៃកងយោធពលខេមរ ភូមិន្ទក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២២ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរដល់ ការខិតខំរបស់ទាហាននៃកងទ័ពជើងគោកទាំងអស់ដែល បានខិតខំប្រឹងប្រែងធ្វើការជាច្រើនដើម្បីការពារបូរណភាព ទឹកដី។ លោកក៏បានជូនពរដល់យោធិនដែលកំពុងមាន របួស ពិការ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ នានា ឆាប់បានជាសះស្បើយត្រលប់មានសុខភាពល្អបរិបូណ៍ និង ជូនពរដល់អតីតយុទ្ធជនព្រមទាំងក្រុមគ្រួសារ មានសុខ ភាពល្អ និងសុភមង្គលរុងរឿងគ្រប់ប្រការ។
ឆ្លៀតក្នុងឱកាសនេះលោកក៏បានរំលឹកឱ្យទាហាន ជើងគោកទាំងអស់រួមគ្នាអនុវត្តឱ្យបានម៉ឺងមាត់នូវអនុ សាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគាររដ្ឋបាល នៃក្រសួងការពារជាតិកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ថា៖ «កម្ពុជាជាប្រទេសរាជានិយម មានបាវ វចនាចំនួន៣គឺ ជាតិ សាសនា ព្រះមហាក្សត្រ ដូច្នេះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវផ្គូរផ្តាច់ការពាររាជានិយម ការពាររាជបល្ល័ង្ក ការពារ ព្រះមហាក្សត្រឱ្យខានតែបាន។ ការប៉ុនប៉ងផ្តូររំលំ និងការ ប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ»។
ថ្លែងក្នុងពិធីសម្ពោធអាគាររដ្ឋបាលថ្មីនៃក្រសួងការពារ ជាតិ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីសោក នាដកម្មដែលកម្ពុជាធ្លាប់ជួបប្រទះកន្លងមកដោយសារការ ធ្វើរដ្ឋប្រហារនិងសង្គ្រាម។ សម្តេចថាទំរាំបានដល់ បច្ចុប្បន្នកម្ពុជាឆ្លងការ៣ដំណាក់កាលគឺការវាយផ្តួល រំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ការកសាងប្រទេស ឡើងវិញ(សង្គ្រាមនិងការចរចារ) និងការថែរក្សាសន្តិភាព ដែលមានដូចបច្ចុប្បន្ន។
សម្ដេចតេជោបន្ថែមដោយរំលឹកថា បដិវត្តន៍ពណ៌ដែលចង់ ផ្តួលរំលំរដ្ឋាភិបាល ផ្តួលរំលំរាជានិយម នៅតែមានបន្ត កាន់តែខ្លាំងថែមទៀត ហើយដើម្បីយកឈ្នះលើបដិវត្តន៍ ព័ណ៌នេះបានគឺការកាន់កម្លាំងប្រដាប់អាវុធ និងរដ្ឋបាល ស៊ីវិលឱ្យជាប់។
សម្ដេចថា៖ «ពួកអាមេចោ អាមេដើរផ្ដួលរំលំគេ សម័យ មុនសម័យលើកទ័ពឈ្លានពានសម័យចុងក្រោយនេះ សម័យបដិវត្តន៍ពណ៌ហើយអាមេបដិវត្តន៍ពណ៌របស់វាធ្វើ នយោបាយចាប់ផ្តើមធ្វើយ៉ាងមិចឱ្យមានអព្យាក្រឹត្យកម្លាំង ប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិលតែនៅទីនេះអត់ទេ! ។ សម្តេចបន្តថា , ខ្ញុំសូមប្រាប់គន្លឹះៗរបស់មេបដិវត្តន៍ពណ៌គឺគន្លឹះអព្យាក្រឹត្យ កម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល ឯគន្លឹះនៃអ្នក ការពារប្រទេសនិងរដ្ឋធម្មនុញ្ញគឺត្រូវក្ដាប់ឱ្យជាប់នូវកម្លាំង ប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល ឥឡូវអ្នកឯងធ្វើអីខ្ញុំ? ខ្ញុំ ប្រកាសថ្ងៃហ្នឹងឱ្យច្បាស់ឱ្យហើយ» ។
ក្នុងឆ្នាំ២០១៧ បន្ទាប់ពីមានការចាប់ខ្លួនលោក កឹម សុខា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញឯកសារ រៀបរាប់ពីបដិវត្តន៍ពណ៌កើតឡើងនៅឆ្នាំ២០១៣ ក្រោយ ការបោះឆ្នោតថ្នាក់ជាតិ ក្រោមរូបភាពនៃការធ្វើបាតុកម្ម បដិវត្តន៍ពណ៌ខ្មៅ ដោយមានយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ និងពណ៌ផ្កាឈូករបស់គណបក្សប្រឆាំង ដែលមានលោក សម រង្ស៊ី និងលោក កឹម សុខា ជាអ្នកដឹកនាំ និងមាន អង្គការមិនមែនរដ្ឋាភិបាលរបស់សហរដ្ឋអាមរិកជាច្រើន ជាអ្នកគាំទ្រ។
ឯកសារនោះបញ្ជាក់ថា បដិវត្តន៍ពណ៌នៅកម្ពុជាមានរូប ភាពស្រដៀងគ្នាទៅនឹងបដិវត្តន៍ពណ៌ក្នុងប្រទេសមួយ ចំនួនដែលបានកើតឡើងរួចដោយមានការប្រើប្រាស់ សញ្ញាកណ្តាប់ដៃ ការតវ៉ាបែបអហិង្សា ការប្រើសង្គ្រាមចិត្ត សាស្ត្រលើកម្លាំងមានសមត្ថកិច្ច ការធ្វើបាតុកម្មស្រែក ទាមទារឲ្យមេដឹកនាំចុះចេញពីតំណែងជាដើម។
ទោះជាយ៉ាងណាបដិវត្តន៍ពណ៌ដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវបានបង្ក្រាបទាន់ពេល ដោយរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន៕
ដោយ ៖ សិលា