ខេត្តបាត់ដំបង ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី រួមមាន អង្ករ គ្រឿងឧបភោគ បរិភោគ ប្រេងឥន្ធន: និងថវិកា សម្រាប់ទ្រទ្រង់ការងារសាលា និងយោធាចារ្យ នៅសាលាពលទាហានទី៥ ក្នុងខេត្តបាត់ដំបង។
ក្នុងនេះផងដែរលោកមេបញ្ជការកងទ័ពជើងគោក ក៏បានផ្ដាំផ្ញើការសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ឆ្នាំសកល ដល់នាយទាហាន នាយទាហានរង ទូទាំងសាលាពលទាហានយោធភូមិភាគទី៥។
ការឧបត្ថម្ភនេះជាការយកចិត្តទុកដាក់របស់ លោកមេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី ដល់ខឿនអប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍបណ្តុះ បណ្តាល និងលើកកម្ពស់សមត្ថភាពយោធិន នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ យោធាចារ្យ និង សិក្ខាកាមទាំងអស់ដែលកំពុងបម្រើការតាមតួនាទីភារកិច្ចរបស់ខ្លួន៕
ដោយ៖ សូរិយា