ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនចំនួន៧ បានចូលរួមផ្តល់ឯកសារ Expression of Interest (EOI) ដើម្បីជ្រើសរើសទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប (EDCF Loan KHM-28)

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​​ នៅថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ​ បានឱ្យដឹងថា​ លោក ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ តំណាងឯកឧត្តម សូរ វិច ទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការត្រួតពិនិត្យការងារលទ្ធកម្ម កាលពីថ្ងៃទី៣០​ ធ្នូ​ម្សិលមិញ​នេះ​ នៅទីស្ដីការក្រសួង​ បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកឯកសាជ្រើសរើសទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប (EDCF Loan KHM-28) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មការវាយតម្លៃទីប្រឹក្សាបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួងផងដែរ។

ជាកិច្ចចាប់ផ្តើម លោកអគ្គនាយកប្រធានអង្គប្រជុំ បានប្រកាសសមាសភាពក្រុមហ៊ុនចូលរួមទាំងអស់មានចំនួន៧ ក្នុងចំណោមក្រុមហ៊ុនចំនួន១៤ ដែលក្រសួងបានអញ្ជើញឱ្យដាក់ពាក្យឱ្យចូលរួមដេញថ្លៃនៅមុនពេលបិទបញ្ចប់ការទទួលពាក្យចូលរួមដាក់ឯកសារ EOI ថ្លៃនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៣ រសៀល។

សូមជម្រាបជូនថា៖ ក្រុមហ៊ុនចំនួន៧ ដែលបានចូលរួមផ្តល់ឯកសារ EOI នាឱកាសនោះរួមមាន៖ ១) Daehan Consultants Co., Ltd ២) Kunhwa Engineering & Consulting Co., Ltd ៣) Dasan Consultants Co., Ltd ៤) Dohwa Engineering Co., Ltd ៥) Dongsung Engineering Co., Ltd ៦) Yooshin Engineering Corporation និង ៧) Korea Consultants International Co., Ltd។

កិច្ចប្រជុំបើកឯកសាជ្រើសរើសទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប(EDCF Loan KHM-28) នេះ បានបញ្ចប់នៅម៉ោង៤រសៀល នៅថ្ងៃដដែល ប្រកបដោយបរិយាកាសស្និទ្ធស្នាល៕

ដោយ​៖សហការី​


ចែករំលែក៖