ភ្នំពេញ ៖ លោក ឈឿន ប៉ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានបង្ហោះផេកfacebook របស់លោកថា, ឆ្នាំ២០២១ ជាឆ្នាំ ដែលមនុស្សគ្រប់គ្នាមិនអាចបំភ្លេចបាន។ លោកថា, មិនមែនតែស្រុកយេីង ប៉ុន្តែមនុស្សជាតិទាំងមូល សុទ្ធតែជួបប្រទះដូចៗគ្នា។
លោករដ្ឋលេខាធិការ ឈឿន ប៉ុណ្ណារ័ត្ន, បន្តថា, អ្នកខ្លះ ជួបរឿងរីករាយ និងជោគជ័យក្នុងជីវិត ឯអ្នកខ្លះ ក៏ជួបរឿងខកបំណង សោកសៅ និងអស់សង្ឃឹម។ ពេលខ្លះ ហត់នឿយ សឹងតែបោះបង់អ្វីៗគ្រប់យ៉ាង។
លោកថ្លែងថា, ទោះយ៉ាងណា ពេលវេលា ក៏បានកន្លងទៅ ដោយមិនអាចហៅត្រលប់។ អ្វីដែលត្រូវគិត គឺសម្លឹងទៅមុខ ជាមួយនឹងក្តីសង្ឃឹម និងការខំប្រឹងប្រែងបំពេញនូវក្តីស្រម៉ៃរបស់ខ្លួន។
ឆ្នាំថ្មី ២០២២ ខ្ញុំសូមបួងសួង សូមវត្ថុស័ក្តិសិទ្ធិ ជួយថែរក្សា ក្រុមគ្រួសាររបស់ខ្ញុំ មនុស្សជាទីស្រឡាញ់គ្រប់គ្នា ញាតិសន្តាន ព្រមទាំងមិត្តភក្តិទាំងអស់ សូមសមប្រកបតែនឹងសុខសុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អរឹងមាំ ចំរុងចំរេីនក្នុងគ្រប់ភារកិច្ចការងារ។
ទំព័រជីវិតថ្មី នឹងចាប់ផ្តេីមកត់ត្រា ក្នុងពេលបន្តិចទៀតនេះ។ សង្ឃឹមថា គ្រប់គ្នា នឹងជួបរឿងល្អៗ។ (រីករាយឆ្នាំថ្មី) ៕
ដោយ៖ សុខ ខេមរា