ភ្នំពេញ ៖ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា, ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ២០២១៖ (២).ព្រះករុណាព្រះមហាក្សត្រ សម្ដេចព្រះមហាក្សត្រី និងសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាបានផ្ញើសារលិខិតអបអរសាទរដល់លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តនិងជាប្រធានាធិបតីចិនក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០០នៃការបង្កើតគណបក្សកុម្មុយនិស្តចិន
ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា បន្តថា, ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០០នៃការបង្កើតគណបក្សកុម្មុយនិស្តចិន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចកី្តថ្លៃថ្នូរ និងសុភមង្គល, និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តនិងជាប្រធានាធិបតីចិន។ ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីបានវាយតម្លៃខ្ពស់ចំពោះគណបក្សកុម្មុយនិស្តចិនដែលសម្រេចបាននូវឯករាជ្យជាតិ រំដោះប្រជាជាតិ ស្ថិរភាពសង្គម សេដ្ឋកិច្ចអភិវឌ្ឍដោយក្រោមការរួមរួមដឹកនាំប្រជាជនចិនអស់រយៈពេល១០០ឆ្នាំកន្លងមកនេះ។ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម Xi Jinping ទទួលបានសមិទ្ធផលផ្លែផ្កាអភិវឌ្ឍយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ សម្ដេចតេជោបានកោតសរសើរខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលទទួលបានពីការកសាងប្រទេសជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សកុម្មុយនិស្តចិន ហើយសម្ដេចតេជោមានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជាស្វាគមន៍យ៉ាងកក់ក្ដៅចំពោះមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាពនិងគំនិតផ្តួចផ្តើមកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិដែលលើកឡើងដោយគណបក្សកុម្មុយនិស្តចិន។ ជឿជាក់ថាក្រោមការដឹកនាំរបស់គណបក្សកុម្មុយនិស្តចិន ប្រទេសចិននឹងទទួលបានជោគជ័យក្នុងការសម្រេចបាននូវគោលដៅពុះពារកសាងប្រទេសសង្គមនិយមទំនើបគ្រប់ជ្រុងជ្រោយ៕
ដោយ៖ សិលា