ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍ ស្វាគមន៍ឆ្នាំថ្មី២០២២ ជាមួយនឹងការបាញ់កាំជ្រួចដ៏អស្ចារ្យ និង ការបម្រើជូនអាហារដ៏ឈ្ងុយឆ្ងាញ់!

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិព្រមទាំងអតិថិជនរបស់ណាហ្គាវើលដ៍ នៅថ្ងៃទី១​ ខែមករា ឆ្នាំ២០២២ បានអញ្ជើញទៅចូលរួមធ្វើជាសាក្សី និងរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល២០២២ ក្រោមពន្លឺកាំជ្រួចដ៏ភ្លឺចែងចាំងប្រកបដោយភាពរីករាយនៅមុខណាហ្គាវើលដ៍។ ការរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីដ៏អស្ចារ្យនេះ ត្រូវបានធ្វើឡើងនៅមុខណាហ្គាវើលដ៍ទី១ ដោយពុកម៉ែបងប្អូនទាំងអស់បានផ្ទៀងទ្រនិចនាឡិកាជាមួយនឹងផ្ទាំងអិលអ៊ីឌីដ៏ធំនៅមុខណាហ្គាវើលដ៍ទី១ ដើម្បីស្វាគមន៍ឆ្នាំថ្មី២០២២។

ការប្រគំតន្ត្រីផ្ទាល់នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ដោយក្រុមរាំ Arrow Plas ក្រុមតន្ត្រីប្រចាំណាហ្គាវើលដ៍ និងឌីជេចាប់ពីម៉ោង ១០:៣០ យប់ បានធ្វើឲ្យបរិយាកាសនៃការស្វាគមន៍ឆ្នាំថ្មីនៅក្នុងណាហ្គាវើលដ៍កាន់តែមានភាពសប្បាយរីករាយ។ រីឯភ្ញៀវដែលអបអរឆ្នាំថ្មីនៅក្លឹបដាលីនដាលីន បានកម្សាន្តជាមួយនឹងចង្វាក់ភ្លេងពីរោះៗដែលផ្តល់ជូនដោយក្រុម Star Fam ដែលជាក្រុមតន្ត្រីដែលមានប្រជាប្រិយមួយនៅរាជធានីភ្នំពេញ។

នៅព្រលប់នៅថ្ងៃឆ្លងឆ្នាំ ភោជនីយដ្ឋាន 2Pangea បានបើកបម្រើអាហារប៊ុហ្វេអន្តរជាតិពេលល្ងាចឡើងវិញដែលបានទាក់ទាញអតិថិជនជាច្រើន។ ម្ហូបពិសេស រួមមាន គ្រឿងសមុទ្រស្រស់ សាច់អាំង សាច់ដុត ម្ហូបអាស៊ី ម្ហូបអឺរ៉ុប បង្អែម និងម្ហូបជាច្រើនមុខទៀត។ ប្រសិនបើពុកម៉ែបងប្អូនចង់ទៅពិសាអាហារឈុតពេលល្ងាចបែបចិនកាតាំង ៨ មុខ សូមអញ្ជើញទៅភោជនីយដ្ឋានចិន Hall of Golden Chimes ខណៈអាហារឈុតបារាំង ៥ មុខ មានបម្រើជូននៅភោជនីយដ្ឋានបារាំង Le Gourmet ។

បន្ទាប់មក នៅថ្ងៃសៅរ៍ ទី១ និងថ្ងៃអាទិត្យ ទី២ ខែមករាដែលជាថ្ងៃចុងសប្តាហ៍ ភោជនីយដ្ឋាន 2Pangea មានបម្រើជូនអាហារឈុតស្វាគមន៍ឆ្នាំថ្មីពិសេស ពីម៉ោង ១១:៣០ ព្រឹកដល់ ២:៣០ រសៀលដែលម្នាក់ចំណាយត្រឹមតែ ១៨$ (៩$ សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ)។ លើសពីនេះ ភោជនីយដ្ឋានចិន Hall of Golden Chimes ផ្តល់ជូននូវប៊ុហ្វេឌីមសាំដែលមានម្ហូបជាច្រើនមុខបន្ថែមទៅលើម្ហូបពេញនិយមបែបចិនកាតាំងដែលពុកម៉ែបងប្អូនអាចអញ្ជើញទៅពិសាពីម៉ោង ១០:៣០ ព្រឹកដល់ ២:៣០ រសៀល នៅរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិ តម្លៃ ២៩$ ប៉ុណ្ណោះសម្រាប់ម្នាក់។

ប៊ុហ្វេដែលមានការពេញនិយមបំផុត និងសរសើរតៗគ្នាក្នុងរាជធានីភ្នំពេញ បានត្រឡប់មកវិញហើយ​នៅខែមករា នោះគឺប៊ុហ្វេអន្តរជាតិពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea ដែលមានដូចជា ​គ្រឿង​សមុទ្រស្រស់ សាច់អាំង សាច់ដុត ភីហ្សា ប៉ាស់ស្តា ស៊ូស៊ី ម្ហូបពេញនិយមមកពីជុំវិញពិភពលោក ​បង្អែម និងម្ហូបជាច្រើនមុខទៀត បម្រើជូនរៀងរាល់ថ្ងៃ ពីម៉ោង ៥:៣០ ល្ងាចដល់ ៩:៣០ យប់ ​មនុស្សធំ ២៨$ កុមារអាយុក្រោម ១២ ឆ្នាំ ១៤$ និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ! សូម​ណែនាំឲ្យកក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ dining@nagaworld.com។

ក្នុងឆ្នាំ២០២២ ណាហ្គាវើលដ៍ នឹងប្រារព្ធខួប ២៧ ឆ្នាំរបស់ខ្លួននៃការបន្តផ្តល់សេវាកម្មប្រកបដោយឧត្តមភាព និងការកម្សាន្តលំដាប់ពិភពលោកដល់ភ្ញៀវអន្តរជាតិ។ កម្មវិធីប្រូម៉ូសិន និងព្រឹត្តិការណ៍ជាច្រើន នឹងត្រូវផ្តល់ជូននៅមណ្ឌលកម្សាន្តចម្រុះលំដាប់ពិភពលោកនេះ រួមមាន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាដើម។ សូមតាមដានគេហទំព័រ www.nagaworld.com និងបណ្តាញសង្គមរបស់ណាហ្គាវើលដ៍សម្រាប់ព័ត៌មានបន្ថែម។
ណាហ្គាវើលដ៍ សូមជូនពរសិរីសួស្តីដល់ពុកម៉ែបងប្អូនទាំងអស់ជួបតែសេចក្តីសុខ សុភមង្គល ជោគជ័យ សុវត្ថិភាព និងសម្រេចបំណងប្រាថ្នាគ្រប់ៗគ្នា!៕ដោយ​៖ស​ តារា​

ពន្លឺកាំជ្រួចដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍នារាត្រីឆ្លងឆ្នាំ

កម្មវិធីកម្សាន្តស្វាគមន៍ឆ្នាំថ្មី២០២២ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១

ភ្ញៀវបានអញ្ជើញទៅស្វាគមន៍ឆ្នាំថ្មី២០២២ និងកម្សាន្តជាមួយការប្រគំតន្ត្រីផ្ទាល់ដោយក្រុម Star Fam
នៅក្លឹបដាលីនដាលីន


ចែករំលែក៖