ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ ៖ កាលពីយប់ម្សិលមុិញ មិនពេលឆ្លងឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារចំនួន១០ ដែលអង្កភាព”នគរដ្រេហ្គន” ដកស្រង់យកវិះផ្សាយជាបន្តបន្ទាប់។

ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា, ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ២០២១៖ (៧).ថ្នាក់ដឹកនាំនៃស្ថាប័នអនុវត្តច្បាប់រវាងចិននិងកម្ពុជាបានឯកភាពបន្តជំរុញសកម្មភាពឆ្នាំកិច្ចសហប្រតិបត្តិការវិស័យអនុវត្តច្បាប់

ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា បន្តថា, នាថ្ងៃទី២៨ខែកញ្ញា លោក Zhao Kezhi ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ បានឯកភាពរួមគ្នាបន្តជំរុញសកម្មភាពឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិននិងកម្ពុជាកាន់តែស៊ីជម្រៅ បន្តអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ បង្រ្កាបបទឧក្រិដ្ឋឆ្លងដែនដោយអនុលោមតាមច្បាប់មានដូចជាអំពើឆបោកក្នុងប្រព័ន្ធទូរគមនាគមន៍ ល្បែងស៊ីសងតាមអ៊ីនធើណេតជាដើម។ បន្តពង្រឹងកិច្ចសហប្រតិបត្តិការមានដូចជាការការពារហានិភ័យសន្តិសុខនយោបាយ បង្ក្រាបសកម្មភាពគ្រឿងញៀន និងកសាងសមត្ថភាពនៃការអនុវត្តច្បាប់។ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, កិច្ចប្រជុំខាងលើនេះបានបង្ហាញពីការប្តេជ្ញាចិត្តនៃប្រទេសទាំងពីរក្នុងការបង្រ្កាបរាល់សកម្មភាពបទឧក្រិដ្ឋដែលបង្កឱ្យមានគ្រោះថ្នាក់ដល់សុវត្ថិភាពប្រទេសនិងប្រជាជនទាំងពីរ។ ក្នុងកិច្ចប្រជុំខាងលើ ភាគីទាំងពីរបានចុះហត្ថលេខារួមគ្នាលើផែនការសកម្មភាពបន្តជំរុញឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិននិងកម្ពុជា៕

ដោយ៖សិលា


ចែករំលែក៖