ខេត្តកំពត៖ បេីតាមការបញ្ជាក់ពីលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា នាឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ មានភ្ញៀវទេសចរប្រមាណជាង ៧៦.០០០នាក់ បានមកលេងកម្សាន្ត និងស្នាក់អាស្រ័យនៅក្នុងខេត្តកំពត។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃដំណាច់ឆ្នាំចាស់ ឈានចូលឆ្នាំ២០២២ ទេសចរមកកម្សាន្តក្នុងខេត្តកំពតមាន ៧៦.៥៦៩ នាក់។ ក្នុងនោះ ភ្ញៀវមកកម្សាន្តពេលថ្ងៃនៅតាមរមណីយដ្ឋាននានាចំនួន ១៩.៤០៥ នាក់។
លោក សយ ស៊ីណុល បន្តថា សម្រាប់យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សេវាកម្មសណ្ឋាគារ ផ្ទះសំណាក់បឹងហ្គាឡូ ដែលមានចំនួន ៤.៣៧១បន្ទប់ត្រូវបានភ្ញៀវកក់ស្ទើរ១០០ភាគរយ។ ចំណែកនៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ មានភ្ញៀវបន្តកក់ប្រមាណ ៨០ភាគរយ។
ជាមួយគ្នានេះ សេវាកម្មមួយចំនួនតូច មានការឡើងថ្លៃចន្លោះពី៥ភាគរយ ទៅ១០ភាគរយ៕
ដោយ៖សហការី