ខេត្តកែប៖ បេីតាមការបញ្ជាក់ពីលោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅថ្ងៃសៅរ៍ទី០១ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នាឱកាសបុណ្យឆ្លងឆ្នាំសកល២០២២ នេះ! មានភ្ញៀវទេសចរណ៍ប្រមាណជាង ៦៦.០០០នាក់ បានមកលេងកម្សាន្ត។
លោក សោម ពិសិដ្ឋ បានគូសបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល២០២២ កាលពីយប់មិញនេះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ភ្ញៀវទេសចរ ដែលបានមកលម្ហែ កម្សាន្ត និងស្នាក់អាស្រ័យ ក្នុងខេត្តកែប ដើម្បីទទួលអំណរ នៃវេលាឆ្លងឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ មានចំនួន ៦៦.១៣៥ នាក់។ បរិមាណនេះ បានកើនឡើង ២៩,២៥ ភាគរយ ខណ:ដែលពិធីដូចគ្នា កាលពីឆ្នាំ២០២០ មានភ្ញៀវចំនួន ៥១.១៦៨ នាក់។
បន្ថែមពីនេះ លោក សោម ពិសិដ្ឋ បានគូសបញ្ជាក់ទៀតថា សភាពការណ៍ទូទៅ សម្រាប់ឱកាសឆ្លងឆ្នាំ២០២២នេះ ប្រកបដោយសុខសុវត្ថិភាពល្អ នៅក្នុងខេត្តកែបទាំងមូល ដោយមិនមានករណីលួច ឆក់ ប្លន់ កើតឡើងនោះទេ៕
ដោយ៖សហការី