ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ភ្ញៀវទេសចរមកកម្សាន្តនៅក្នុងខេត្តស្វាយរៀង នាឱកាសថ្ងៃឆ្លងឆ្នាំ សកលប្រមាណ២,៥១៨នាក់។
លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀងបានអោយដឹងថានៅរសៀលថ្ងៃទី១ខែមករាឆ្នាំ២០២២នេះថា ស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តនៅតាមរមណីយដ្ឋានច្រាំងទន្លេវ៉ៃគោក្នុងខេត្តស្វាយរៀង នាឱកាសថ្ងៃឆ្លងឆ្នាំសកល ក្នុងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានចំនួនប្រមាណ ២,៥១៨ នាក់, ស្រី ១,១៤៧នាក់, បរទេស ០ នាក់។
ដោយរមណីយដ្ឋានប្រាសាទបាសាក់ប្រមាណ ៥០ នាក់ ស្រី ២៧នាក់។
ខណ: រមណីយដ្ឋានទឹកវិល និងរមណីយដ្ឋានព្រៃកូនគរគី បានផ្អាកបណ្តោះអាសន្ន។
សូមបញ្ជាក់ថាគណៈបញ្ជាការឯកភាពខេត្តស្វាយរៀងបានដាក់ចេញវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរ ដោយមានកម្លាំងសមត្ថកិច្ច ធ្វើការចេញល្បាត និងឈរជើងនៅតាមចំណុចគោលដៅ សំខាន់ៗក្នុងភូមិសាស្ត្រក្នុងខេត្ត ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវ នៅ និងទីសាធារណៈនានាជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ប្រកបដោយសុវត្ថិភាព ៕
ដោយ៖យឹម សុថាន