ព័ត៌មានទាន់ហេតុការណ៍៖

ព្រះវិហារនៅជប៉ុនអុជទៀន ៦.៥០០ដើមបួងសួងសុំក្តីសុខឆ្នាំ២០២២

ចែករំលែក៖

ជប៉ុន៖ ព្រះវិហារមួយនៅទីក្រុងតូក្យូប្រទេសជប៉ុន បានអុជទៀនរហូតដល់ ៦.៥០០ដើម ដើម្បីឱ្យបរិស័ទធ្វើពិធីបន់ស្រន់សម្រាប់ឆ្នាំ២០២២ ។ មនុស្សជាច្រើននាំគ្នាទៅអុជទៀនធូបតាំងពីព្រឹកដើម្បីបញ្ចៀសការប្រជ្រៀតគ្នាមនុស្សច្រើន។
សារព័តឥមាន Ky News បានផ្សាយថា ពលរដ្ឋជប៉ុនមានប្រពៃណីទៅកាន់ព្រះវិហារតាំងពីយប់ថ្ងៃទី ៣១ខែធ្នូ ជាថ្ងៃចុងក្រោយនៃឆ្នាំចាស់ រហូតដល់ថ្ងៃទី៣ខែមករា ឆ្នាំ ២០២២។ ប៉ុន្តែដោយសារកូវីដ-១៩ បណ្តាវត្តអារាម ព្រះវិហារ បានស្នើឱ្យសាសនិកទៅវត្តតាំងពីព្រឹកដើម្បីបញ្ចៀសការប្រជ្រៀតគ្នា។
នៅទូទាំងប្រទេសជប៉ុន ពលរដ្ឋជាច្រើនមានគម្រោងទៅជួបជុំគ្រួសារ ហើយចំណាយពេលវេលាជាមួយគ្រួសារនៅដើមឆ្នាំ២០២២។ គ្រួសារបាននាំគ្នាទៅវត្តដោយពាក់ម៉ាស់ការពារការឆ្លងកូវីដ-១៩ ។
លោក Naoki Matsuzawa អ្នកនិពន្ធដ៏ល្បីល្បាញនៅជប៉ុនបានលើកឡើងថា ការចាក់វ៉ាក់សាំងបានច្រើនជួយឱ្យពលរដ្ឋមិនសូវបារម្ភពីការឆ្លងរាលដាលកូវីដ-១៩ បើទោះបីមានករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីក៏ដោយ ៕ ដោយ៖ធីរីណា

រូបថត៖Reuters


ចែករំលែក៖