ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្ដាយរវល់តែលក់ដូរកូនប្រុសលង់ទឹកស្លាប់គួរឲ្យអាណោចអាធ័ម

ចែករំលែក៖

ខេត្តតាកែវ ៖ ការធ្វេសប្រហែសដោយសារតែឪពុកម្ដាយជាប់ដៃក្នុងការលក់ដូរបានធ្វើឱ្យកូនប្រុសលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មគួរអោយសោកសង្រែក។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកវេលាម៉ោង៩ និង៤០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ស្ថិតនៅរមណីយដ្ឋានមណ្ឌលទេសចរណ៍ទន្លេបាទី ក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទីខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថាកុមារដែលជាជនរងគ្រោះមានឈ្មោះ

វិន រតនភេទមង្គលអាយុ៤ឆ្នាំ មានទីលំនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងក្នុង ស្រុកបាទី ខេត្តតាកែវ។ មានឪពុកម្ដាយជាអាជីវករលក់ដូរនៅតូបលក់ដូរលើទឹក កន្លែងកំសាន្តក្នុងមណ្ឌលទេសចរណ៍ទន្លេបាទីកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាមូលហេតុបណ្ដាលអោយកុមាររងគ្រោះខាងលើលង់ទឹកស្លាប់គឺមកពីការធ្វេសប្រហែសរបស់ឪពុកម្ដាយ ក្រោយកើតហេតុសមត្ថកិច្ចបានចុះត្រួតពិនិត្យនិងបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ស សម


ចែករំលែក៖