ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សុខាភិបាល​កម្ពុជា!​ រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ០៦នាក់(​ ០៦នាក់អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ១២នាក់​ ,ខណៈ​​អ្នកជំងឺកូវីដស្លាប់​ ០១នាក់

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៣ ខែមករា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ០៦នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១២នាក់ និងករណីស្លាប់​០១នាក់។ 

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០១២ ខែមករា​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី ០៦នាក់ទៀត ជាសះស្បើយ ១២នាក់ និងអ្នកជំងឺស្លាប់​ ០១នាក់៖ 

– ករណីឆ្លង​សហគមន៍​ គ្មាន

– អ្នកដំណើរពីបរទេស ០៦នាក់(អូមីក្រុង) 

គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២

– អ្នកឆ្លងសរុប= 120,516 នាក់

– អ្នកជាសះស្បើយ= 116,952 នាក់

– អ្នកស្លាប់= 3,014 នាក់

កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ 

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង

មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

ដោយ​៖​ស​ តារា​


ចែករំលែក៖