ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូតាមផ្លូវមិនដឹងជាមានរឿងអ្វីបានដកកាំភ្លើងបាញ់មេឃ៣គ្រាប់រួចគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មិនដឹងជាមានរឿងអ្វីបើកម៉ូតូតាមផ្លូវ រួចដកកាំភ្លើងបាញ់ឡើងលើចំនួន៣គ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១២ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសន្តិសុខម្នាក់ នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ ពាក់អាវខ្មៅជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកធ្វើដំណើរ តាមបណ្ដោយផ្លូវលេខ២៦៥ក្នុង ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុមិនដឹងជាមានរឿងអ្វីស្រាប់តែបុរសរូបនោះ បានដកកាំភ្លើងបាញ់ឡើងទៅលើចំនួន៣គ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក្រោយកើតហេតុ បុរសជាខ្មាន់កាំភ្លើងបានបើកម៉ូតូរត់គេច ពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចពិនិត្យរកឃើញសំបកគ្រាប់១ ចំណែកសំបក២គ្រាប់ទៀត រកមិនទាន់ឃើញ រួចសំបកគ្រាប់១សមត្ថកិច្ច យកទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី២ ដើម្បីស្រាវជ្រាវ រកម្ចាស់កាំភ្លើង ដើម្បីយកមកចាត់ការតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖