ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ ចូលឆ្នាំសកល នេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការសាកល្បង មួយទៀតរបស់រដ្ឋាភិបាលលើការបើកប្រទេស ឡើងវិញ ប្រកបដោយភាពជោគជ័យ !

ចែករំលែក៖

ខេត្តកោះកុង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ថ្លែងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះថា ថ្ងៃឈប់សំរាកអំឡុងចូលឆ្នាំសកល ឆ្នាំ២០២២ នេះបាន ក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការសាកល្បងរបស់ រដ្ឋាភិបាលលើបើកប្រទេសឡើងវិញ។

សម្តេចតេជោបានថ្លែងបែបនេះ នៅក្នុងពិធីបើកការ ដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ។ 

សម្តេច បានបន្តថា “បន្ទាប់ពីថ្ងៃឈប់សម្រាកចូលឆ្នាំសកល ឆ្នាំ២០២២នេះ ដោយរាប់ទាំងថ្ងៃសោរ៍ និងអាទិត្យមាន ប្រជាពលរដ្ឋបានធ្វើដំណើរកំសាន្តទៅតាមបណ្ដាខេត្ត នានា ដែលនេះជាការសាកល្បងដ៏សំខាន់មួយទាក់ទង ទៅនឹងករណីឆ្លងកូវីដ-១៩។

សមេ្តចក៏បានគូសបញ្ជាក់ថា រយៈកាលចុងក្រោយនេះ ករណីឆ្លងនៅក្នុងសហគមន៍មានការថយចុះគួរ ឲ្យកត់សម្គាល់ស្របពេលដែលការចាក់វ៉ាក់សាំងជូនដល់ ពលរដ្ឋបានឈានដល់ការចាក់ដូសទី៣ផងដែរ ។

ជាមួយគ្នានេះផងដែរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានថ្លែងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះថា រយៈពេល៣ថ្ងៃ នៃថ្ងៃសម្រាកឆ្លង ឆ្នាំសកល និងចុងសប្តាហ៍ គឺពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ភ្ញៀវ ទេសចរផ្ទៃក្នុងចំនួន ២ ០០២ ២៩៨នាក់ បានដើរ កម្សាន្តតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស ក្នុង នោះមានភ្ញៀវជាតិ ១ ៩៩០ ៤២៩នាក់ និងភ្ញៀវបរទេស ផ្ទៃក្នុង ១១ ៨៦៩នាក់។

គួររំលឹកផងដែរថា កាលពីពិធីបុណ្យភ្ជុំបិណ្ឌក្នុង ឆ្នាំ២០២១ កន្លងទៅនេះរដ្ឋាភិបាលយកការធ្វើដំណើរ កម្សាន្តរបស់មហាជនទូទាំងប្រទេសអំឡុង ពេលឈប់សម្រាកជាការសាកល្បងលើកទី១ ដើម្បីបើក ប្រទេសឲ្យបានលឿននិងស្ដារសកម្មភាពសង្គមសេដ្ឋកិច្ច ទាំងមូលឡើងវិញ។ បន្ទាប់មក សម្តេចតេជោ បាន ប្រកាស បើកដំណើរការប្រទេសពេញលេញឡើងវិញ លើ គ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមបែប គន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ។

ចុងក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍។

ដោយឡែក លោក ទៀ សីហា : បានថ្លែងថា, ឱ!ខេត្តសៀមរាបខ្ញុំអើយ កំសត់២ឆ្នាំជាង ខានមានកម្មវិធី និងការជួបជុំបែបនេះយូរហើយ ឥលូវចាប់ផ្តើមមានពន្លឺ និងក្តីសង្ឃឹមជាថ្មី។ 

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ បានថ្លែងថា, ឱ!ខេត្តសៀមរាបខ្ញុំអើយ កំសត់២ឆ្នាំជាង ខានមានកម្មវិធី និងការជួបជុំបែបនេះយូរហើយ ឥលូវចាប់ផ្តើមមានពន្លឺ និងក្តីសង្ឃឹមជាថ្មី #អរគុណសន្តិភាព   អរគុណសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អរគុណសម្តេចពិជ័យសេនា ទៀ បាញ់  ដែលបាននាំសន្តិភាពសម្រាប់កម្ពុជា មានសន្តិភាពទើបយើងមានអ្វីៗដូចថ្ងៃនេះ ។  

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបន្តថា, យើងមានសុខសន្តិភាព យើងបានមកជួបជុំគ្នាថ្ងៃនេះ ដោយសារសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការផ្តល់ជូនផ្លូវ៣៨ខ្សែ ចាក់វ៉ាក់សាំងឲ្យយើងទាំងអស់គ្នា ចំនួន ២ដូស ហើយបន្តិចទៀតយើងនៅមានវ៉ាក់សាំងជាបន្តបន្ទាប់ ហើយចាក់ជូនប្អូនៗក្មួយៗទាំងអស់ នៅដូសទី៣ (ដូសជំរុញ) បន្ថែមទៀត ក្នុងខែមករា ឆ្នាំ២០២២នេះតែម្តង។ យើងទាំងអស់គ្នាស្រឡាញ់សន្តិភាព ប្តេជ្ញាថែរក្សាសុខសន្តិភាពនេះឱ្យស្ថិតស្ថេរគង់វង្សជាដាច់ខាត ។

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក៏សូមគោរពជូនពរ   អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមទទួលបាននូវសិរីសួស្តី ជ័យមង្គលវិបុលសុខមហាប្រសើរ  សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖