ព័ត៌មានអន្តរជាតិ៖ នៅលើពិភពលោកមានជើងហោះហើរអន្តរជាតិដល់ទៅជាង៤០២០ជើងត្រូវបានលុបចោលនៅថ្ងៃទី ២ខែមករាឆ្នាំ២០២២ ក្នុងនោះមានជើងហោះហើរចេញចូលអាមេរិក ដល់ទៅ២៣៩៣ជើង។ ជាមួយគ្នានេះដែរជើងហោះហើរនៅក្នុងទឹកដីអាមេរិកមានជាង ៤៥១៩ជើងបានត្រូវផ្អាក ដោយសារតែការឆ្លងរាលដាលវីរុសបំប្លែងថ្មីអូមីក្រុង។
តាមរបាយការណ៍របស់គេទំព័រ FlightAware ជើងហោះហើរអន្តរជាតិដល់ទៅ៤០២០ជើងត្រូវលុបចោលនៅថ្ងៃទី២ខែមករា ។ ទន្ទឹមនឹងនេះក៏មានជើងហោះហើរជាង៤,៥ពាន់ជើងត្រូវពន្យារពេលហោះហើរផងដែរ។
តាមសារព័ត៌មាន Axios របស់អាមេរិក បានផ្សាយថា មានជើងហោះហើរក្នុងស្រុកដល់ទៅ ៤៧០០ជើងត្រូវបានលុបចោលនៅចុងសប្តាហ៍កន្លងមក ដោយសារតែការឆ្លងកូវីដ-១៩ អូមីក្រុងកើនឡើងខ្ពស់។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ ទស្សនាវដ្តី Forbes បានផ្សាយថា អាកាសយានដ្ឋានដែលរងផលប៉ះពាល់ខ្លាំងជាងគេនោះគឺ Chicago O’Hare ដោយមានជើងហោះហើរ២៧៣ជើងត្រូវបានលុបចោល។
ចំណែកក្រុមហ៊ុនអាកាសចរណ៍ SkyWest Airlines ក៏បានលុបជើងហោះហើរដល់ទៅ ៥១០ជើងនៅថ្ងៃទី២ខែមករា ។ ដូចគ្នានេះដែរក្រុមហ៊ុនអាកាសចរណ៍ Southwest, JetBlue និង và Delta ដោយជើងហោះហើរនីមួយៗ បានលុបជើងហោះហើរជាង១០០ជើង៕ ដោយ៖ធីរីណា
រូបថត៖ AFP/VNA