ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីហិង្សាដោយចេតនាជម្លោះពាក្យសំដី។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៧និង១០នាទីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខមណ្ឌលសុខភាពប្រាសាក់ ស្ថិតនៅភូមិ គយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ប៉ែន សុភាព អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ គយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង។

ចំណែកជនរងគ្រោះមានឈ្មោះ វ៉ាន់ វិចិត្រ អាយុ ២៨ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ ស្វាយតាភ្ល ឃុំប្រាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសសង្ស័យនិងជនរងគ្រោះមាននិយាយឌឺដងរហូតមានជម្លោះពាក្យសំដីគ្នាយ៉ាងខ្លាំងទើបបង្កជាហិង្សាតែម្ដង។

ក្រោយមកសមត្ថកិច្ចបានមកដល់អន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលបន្ត។

បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖