ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនផ្លូវកោងជ្រុលបុករបងថ្មស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗខណៈដែលខ្លួនបានបើកម៉ូតូយ៉ាងលឿនដល់ចំណុចផ្លូវកោងក៏ជ្រុលទៅបុកនិងរបងថ្ម។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៣ និង៥នាទីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ស្ថិតត្រង់ចំណុច ភូមិស្នួលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។  

 សមត្ថកិច្ចបានដឹងថាជនរងគ្រោះបានបង្កដោយខ្លួនឯង ដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ តាកែវ ១S.៧៨៨២ បើកបរដោយឈ្មោះ ថ្លាង សុរិទ្ធ ភេទប្រុសអាយុ ៣២ ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិ ត្រពាំងស្រង់ ឃុំ ស្លា ស្រុកសំរោង ខេត្តតាកែវ។   

 សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាជនរងគ្រោះនោះបានបើកបរពីជើងទៅត្បូងក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវកោងក៏ជ្រុលទៅបុកបង្គោលរបងថ្មដែលនៅខាងកើតផ្លូវតែម្តងស្លាប់ភ្លាមៗតែម្តង។

  ក្រោយកើតហេតុវត្ថុតាងម៉ូតូមួយគ្រឿង និងសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ស សម


ចែករំលែក៖