ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហម Man Utd បរាជ័យលើកដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានរងការបរាជ័យយ៉ាងអាម៉ាសក្នុងទឹកដីខ្លួនឯងក្នុងលទ្ធផល ១ទល់០ ដោយក្រុមភ្ញៀវ Wolves ក្នុងការប្រកួតសប្តាហ៍ទី១៩របស់ខ្លួនកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ការបរាជ័យនេះគឺជាការចាញ់លើកដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick ។

ខ្សែបម្រើក្រុម Wolves កីឡាករ Joao Moutinho រកបានគ្រាប់បាល់តែ១គ្រាប់គត់នៅនាទីទី៨១ក្នុងតង់ទី២ដើម្បីផ្តល់ឱ្យក្រុមនេះនូវជ័យជម្នះដ៏សក្តិសមនៅកីឡដ្ឋាន Old Trafford និងបញ្ចប់ការចាប់ផ្តើមមិនដែលចាញ់របស់លោក Ralf Rangnick ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នរបស់ Manchester United។ ជ័យជម្នះនេះក៏ជាពេលវេលាបញ្ឈប់ក្រុមWolves ដើម្បីទទួលបានជ័យជម្នះលើកដំបូងនៅ Old Trafford ចាប់តាំងពីឆ្នាំ១៩៨០។

ក្រុមភ្ញៀវបានគ្រប់គ្រងការប្រកួតនៅពាក់កណ្តាលតង់ទី១ ហើយបានរកគ្រាប់បាល់នៅតង់ទី២ ដោយកីឡាករ Moutinho ហើយខ្សែការពារកណ្តាល Phil Jones ក៏មានវត្តមានក្នុងការប្រកួតនេះផងដែរ ដែលជាកីឡាករម្នាក់ក្នុងចំណោមក្រុមដែលលេងរបស់ Man Utd ក្នុងការត្រឡប់មកវិញរបស់គាត់បន្ទាប់ពីអវត្តមានជិតពីរឆ្នាំដោយសារតែរបួស។

អ្នកគាំទ្ររបស់ក្រុម Wolves បានអបអរយ៉ាងរំជើបរំជួលនៅពេលដែលខ្សែបម្រើ Moutinho រកបានគ្រាប់បាល់ជ័យជម្នះនៅជិតចប់ការប្រកួតទៅហើយ ប៉ុន្តែវាគឺជាការខកចិត្តមួយសម្រាប់លោក Rangnickដោយក្រុមរបស់គាត់នៅឈរចំណាត់ថ្នាក់ទី៧ក្នុងក្របខ័ណ្ឌ Premier League ដែលមាន២២ពិន្ទុនៅពីក្រោយក្រុមកំពូលតារាង Manchester City ទោះបីជាពួកគេបានលេងតិចជាង២ប្រកួតក៏ដោយ។ ចំណែកក្រុមWolves មាន៣ពិន្ទុ និងឈរនៅលេខរៀងទី៨តាមពីក្រោយក្រុមManchester United ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖