ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់​ និងគ្រឿងញៀន​ សរុបចំនួន​ ១៨១គីឡូ​ និង​ ៣៧០ក្រាម

ចែករំលែក៖

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់លោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ កម្លាំងជំនាញនៃការរិយាល័យប្រឆាំងគ្រឿងញៀន​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី​ គល់​ យី​ ស្នងការរង​ និងលោកវរសេនីយ៍ទោ​ រុឹម​ មិច​ នាយការរិយាល័យប្រឆាំងគ្រឿងញៀន​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានដឹកនាំស្រាវជ្រាវ​ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់​ និងគ្រឿងញៀន​ សរុបចំនួន​ ១៨១គីឡូ​ និង​ ៣៧០ក្រាម ។

សូមរម្លឹកថា, នៅថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០២១ វេលាម៉ោង១៩និង៤៥នាទី កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបជាក់ស្តែង ករណី “ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៣គោលដៅ​ ឃាត់ខ្លួនមនុស្សចំនួនម្នាក់ ជនជាតិ​វៀតណាម​ ក្នុងប្រតិបត្តិការ​នេះ  ដកហូតគ្រឿងញៀនសរុបបានចំនួន១៨១គីឡូ ៣៧០ក្រាម​ ។ 

គោលដៅទី១: នៅចំណុច​ខុនដូ​ ជាន់ទី​៣ ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឃាត់មនុស្ស ម្នាក់ឈ្មោះ Luu Tung Huy ភេទប្រុស​អាយុ​២៥​ឆ្នាំ​ ជនជាតិវៀតណាម  ចាប់យកវត្ថុតាងបានសារធាតុផ្សំចំនួន ៥១Kg​ និងរថយន្តចំនួន០១គ្រឿង។

គោលដៅទី២: នៅចំណុច​ខុនដូ​ រិស៊ីដែន១០៥​ ជាន់ទី​៣ បន្ទប់​  R ៣០១​ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឃាត់មនុស្សម្នាក់ជនជាតិ​វៀតណាម​ ។

គោលដៅទី៣: នៅចំណុចផ្ទះ២៨២​ ផ្លូវ៤១​ សង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ ។ ដកហូតវត្ថុតាង: ១-គ្រឿងញៀនជាង១៣០Kg ។

ជនសង្ស័យ​ និងវត្ថុតាងជាគ្រឿងញៀន​ ត្រូវបានសមត្ថកិច្ចជំនាញ​ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​ ៕

ដោយ ៖ សិលា


ចែករំលែក៖