សួនសត្វនៅតំបន់ Buin ក្នុងប្រទេសឈីលី បានសម្រេចចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់សត្វចិញ្ចឹម១០ប្រភេទក្នុងនោះមាន សត្វខ្លា Bengal និងសត្វទោចBorneo។
កន្លងមកសួនសត្វជាច្រើននៅអាមេរិក បែលហ្សុិក ក្រូអាត សិង្ហបុរី ឬឥណ្ឌូនេស៊ី បានរកឃើញករណីឆ្លងកូវីដ-១៩ ដល់សត្វចិញ្ចឹម។ ដូច្នេះការចាក់វ៉ាក់សាំងដល់សត្វចិញ្ចឹមត្រូវបានប្រទេសជាច្រើនអនុវត្តដើម្បីទប់ស្កាត់ការឆ្លងរាលដាលដល់សត្វចិញ្ចឹមក្រោយពេលចាប់ផ្តើមបើកឱ្យចូលកម្សាន្តតាមសួនសត្វវិញ។
នេះជាលើកដំបូងហើយដែលសួនសត្វនៅក្នុងតំបន់អាមេរិកឡាទីន បើកការចាក់វ៉ាក់សាំងដល់សត្វចិញ្ចឹម។ ក្រុមអ្នកអភិរក្សសួនសត្វបានចាក់វ៉ាក់សាំងដល់សត្វខ្លា Charly មានអាយុ៣ឆ្នាំដែលជាប្រភេទសត្វខ្លា Bengal និងសត្វស្វាឪ(ស្វាអូរ៉ង់-អ៊ូតង់)(orangutan)មានអាយុ២៦ឆ្នាំ ជាប្រភេទ Borneo និងសត្វផ្សេងៗជាច្រើនទៀត។
វ៉ាក់សាំងដែលប្រើប្រាស់សម្រាប់ចាក់ដល់សត្វចិញ្ចឹម គឺបានផលិតឡើងដាច់ដោយឡែកសម្រាប់ចាក់ដល់សត្វ។
កន្លងមកអាមេរិកក៏បានចាក់វ៉ាក់សាំងដល់សត្វចិញ្ចឹមស្ថិតនៅក្នុងសួនសត្វ San Diego ក្រោយមានសត្វជាច្រើននៅក្នុងរមណីយដ្ឋាន និងសួនសត្វ Safari ។ វ៉ាក់សាំងសម្រាប់ចាក់ឱ្យសត្វគឺផលិតដោយក្រុមហ៊ុន Zoetis ហើយវ៉ាក់សាំងនោះមិនចាក់ឱ្យមនុស្សនោះឡើយគឺចាក់បានតែសត្វប៉ុណ្ណោះ៕
ដោយ៖ធីរីណា(រូបថត៖AFP)