ព័ត៌មានទាន់ហេតុការណ៍៖

ក្របខ័ណ្ឌកំពូលអង់គ្លេស Premier League បង្ហាញរបាយការណ៍ថយចុះករណីឆ្លង COVID-19

ចែករំលែក៖

ក្របខ័ណ្ឌកំពូលបាល់ទាត់អង់គ្លេស Premier League បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានរកឃើញករណីវិជ្ជមាន COVID-19 ថ្មីចំនួន៩៤ក្នុងចំណោមកីឡាករ និងបុគ្គលិកក្នុងសប្តាហ៍ចុងក្រោយ ដែលជាការថយចុះពីសប្តាហ៍ដំបូងក្នុងលទ្ធផលវិជ្ជមានក្នុងរយៈពេល៨សប្តាហ៍កន្លងមកនេះ។

របាយការណ៍បានបង្ហាញថា នៅចន្លោះថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០២២ ការធ្វើតេស្តរក COVID-19 ចំនួន១៤,២៦០ត្រូវបានគ្រប់គ្រងលើកីឡាករ និងបុគ្គលិកក្លិប។ ក្នុងចំណោមនោះមានករណីវិជ្ជមានថ្មីចំនួន៩៤ករណី (០.៦៥ភាគរយ)។ ការប្រកួតចំនួន១៨ត្រូវបានពន្យារពេលចាប់តាំងពីខែមុន ដោយក្លិបមិនអាចដាក់កីឡាករឲ្យលេងបានទេ ដោយសារករណីវិជ្ជមាន និងបញ្ហារបួស។

តួលេខនេះបានកើនឡើងជាលំដាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាមួយនឹងការធ្វើតេស្តវិជ្ជមានចំនួន៩០ករណីនៅចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែធ្នូ និងចំនួន១០៣ករណីនៅចន្លោះថ្ងៃទី២០ដល់ថ្ងៃទី២៦ ខែធ្នូ។ ការប្រកួតចំនួន១៨ត្រូវបានពន្យារពេលចាប់តាំងពីខែមុន ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និងការរងរបួសរបស់កីឡាករនៅតាមក្លិបផ្សេងៗ ខណៈដែលក្រុមជាច្រើនត្រូវបានបង្ខំឱ្យលេងជាមួយនឹងស្ថានភាពខ្វះកីឡាករ។

អ្នកចាត់ការក្រុម Liverpool លោក Juergen Klopp ក៏ដូចជា អ្នកចាំទីAlisson Becker, កីឡាករ Roberto Firmino និងកីឡាករ Joel Matipជាដើម បានខកខានក្នុងការបង្ហាញខ្លួន ពេលលទ្ធផលស្មើ ២-២ ជាមួយក្រុម Chelsea កាលពីថ្ងៃអាទិត្យបន្ទាប់ពីការធ្វើតេស្តវិជ្ជមានត្រឡប់មកវិញ។

ចំណែកលោក Antonio Conte អ្នកចាត់ការទូទៅរបស់ក្លិប TottenhamHotspur បានប្រាប់អ្នកយកព័ត៌មានថា ក្លិបកំពុងតាមដាននូវករណីជំងឺ COVID-19 ដែលអាចកើតមានថ្មីមួយចំនួននៅក្នុងក្លិប។ លោកអះអាងថា “យើងកំពុងពិនិត្យមើលស្ថានភាព២-៣ថ្ងៃ យើងនឹងឃើញ។ យើងមិនបានធ្វើបែបនេះទេនាពេលកន្លងមក ហើយយើងនឹងបន្តធ្វើវាតាមរបៀបដដែល។ យើងមិនប្រាកដ១០០ភាគរយថា កីឡាករនឹងខកខានការប្រកួតនោះទេ” ៕

ដោយ៖ ភារៈ(រូបភាព ៖ CNA/Reuters)


ចែករំលែក៖