ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបាញ់មីស៊ីលចូលទៅកាន់សមុទ្រជប៉ុន

ចែករំលែក៖

គណៈបញ្ជាការកម្លាំងទាហានចម្រុះអាមេរិក JCS បានប្រកាសព័ត៌មានស្តីពីករណីបាញ់មីស៊ីលថ្មីបំផុតរបស់កូរ៉េខាងជើងចូលទៅកាន់ដែនសមុទ្រជប៉ុន។
កម្លាំងទាហានកូរ៉េខាងត្បូងបានប្រកាសថា នៅព្រឹកថ្ងៃទី៥ខែមករា កូរ៉េខាងជើងបានបាញ់មីសុីលចូលទៅកាន់ដែនសមុទ្រជប៉ុន។
គណៈបញ្ជាការកម្លាំងទាហានចម្រុះកូរ៉េខាងត្បូង អាមេរិក JCS មិនបានផ្តល់ព័ត៌មានលម្អិតស្តីពីការបាញ់មីស៊ីលនោះឡើយ។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលជប៉ុននៅព្រឹកថ្ងៃទី៥ខែមករា បានប្រកាសថា កូរ៉េខាងជើងបានបាញ់មីស៊ីលចូលមកកាន់តំបន់សមុទ្រនៅភាគខាងកើតប្រទេសជប៉ុន។
នេះគឺជាការណីបាញ់មីស៊ីលដំបូងបង្អស់របស់កូរ៉េខាងជើងនៅក្នុងឆ្នាំ២០២២ ហើយការបាញ់មីស៊ីលខាងលើកើតឡើងក្រោយពេលមេដឹកនាំ គីម ជុងអ៊ុនបានសន្យាបន្តអភិវឌ្ឍន៍កម្លាំងសព្វាវុធដើម្បីទប់ទល់ស្ថានភាពពិភពលោកអាចធ្លាក់ក្នុងអសន្តិសុខ៕

ដោយ៖ធីរីណា(រូបថត៖AFP/TTXVN)


ចែករំលែក៖