ព័ត៌មានទាន់ហេតុការណ៍៖

អាហារូបករណ៍ ស សុខា ផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ២៨០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ចែករំលែក៖

ភ្នំពេញ៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ ​និងកីឡា​ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ផ្ទាល់​ នៅរសៀល​ថ្ងៃ​ពុធ​ទី​០៥​ ខែមករា​ ឆ្នាំ​២០២២នេះ​ថា៖ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នេះ អាហារូបករណ៍ ស សុខា ផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០០% ចំនួន ៣០កន្លែង និងថ្នាក់បរិញ្ញាបត្រ-បរិញ្ញាបត្ររង ១០០% ចំនួន ២៥០កន្លែង ដល់សិស្ស-និស្សិតទាំង ៣ខេត្ត (ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ) សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ទីតាំងស្ថិតនៅអគារ១២-១៤B ផ្លូវ៣២A (២៧១) ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោក​ ស​ សុខា​ បានគូសបញ្ជាក់ថា​ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១ ខែកុម្ភៈ សម្រាប់ការចូលរៀនលើកទី១ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ និងបន្តទទួលពាក្យរហូតដល់ថ្ងៃទី២៥ ខែមីនា សម្រាប់ចូលរៀនលើកទី២ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២៕

សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្តីជូនដំណឹងមានដូចខាងក្រោម៖

ដោយ​៖ស​ តារា​


ចែករំលែក៖