ព័ត៌មានទាន់ហេតុការណ៍៖

ជាប់ពន្ធនាគាររឿងគ្រឿងញៀនចេញមកវិញមិនរាងចាលឥឡូវជាប់ខ្នោះសមត្ថកិច្ចម្ដងទៀត

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ដែលទើបតែចេញពីពន្ធនាគារជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនមិនរាងចាលឥឡូវត្រូវបានកម្លាំងសមត្ថកិច្ចនៃកងរាជអាវុធហត្ថខេត្តតាកែវធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀនដដែល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៦ និង ៥០ នាទីថ្ងៃទី៥ ខែមករា ឆ្នាំ ២០២២ ស្ថិតនៅត្រង់ចំណុចភូមិក្រាំងក្នង់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។

 សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យឈ្មោះ ង៉ែត មករា ភេទប្រុសអាយុ ៣៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ  ទើបចេញពីពន្ធនាគារពីបទល្មើសគ្រឿងញៀន ក្នុងខែមេសា ២០២១  មានទីលំនៅរស់ភូមិកំបូល  សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដកហូតវត្ថុតាងរួមមាន ៖

– ម្សៅក្រាមពណ៌សថ្លាចំនួន១ កញ្ចប់ ទម្ងន់ ១៣,៥៣ ក្រាម ( ថ្លឹងទាំងសំបកថង់ )

– ថ្នាំគ្រាប់ចំនួន ២១ គ្រាប់ទំងន់ ២,០៣ ក្រាម(ប្រភេទមេតំហ្វេតាមីន)

– ទូរស័ព្ទចំនួន១ គ្រឿង ម៉ាកអិនចុចពិល ។

បច្ចុប្បុន្នជនសង្ស័យរួមនឹងវត្ថុតាងការិយាល័យជំនាញកំពុងសាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី ៕

ដោយ៖ ស សម


ចែករំលែក៖