ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាល​ស្រុក​កំពង់លែង​ និង​ស្រុក​រលាប្អៀរ​ សហការជាមួយស៊ីម៉ាក់ ចុះយកកាំភ្លើង ចាស់ៗ១១​ដើម​ និងគ្រាប់កាំភ្លើងផ្លោងចំនួន​០១​គ្រាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់លែង​ និង​ស្រុក​រលាប្អៀរ​ កាលពីរសៀលថ្ងៃ​ពុធ​ ទី​០៥​ ខែមករា​ ឆ្នាំ​២០២២ បាន​សហការ​គ្នាជាមួយ​ កម្លាំង​មជ្ឈមណ្ឌល​កំចាត់​មីន​ស៊ី​ម៉ាក់​ CMAC​ បាន​ចុះ​យកកាំភ្លើង ចាស់ៗចំនួន​១១​ដើម​ និងគ្រាប់​រំសេវចាស់ៗ​មិន​ទាន់​ផ្ទុះ​ ចំនួន​០១​គ្រាប់​ ដែលអាវុធយុទ្ឌភ័ណ្ឌទាំងនេះបន្សល់ទុកកាលពីសម័យសង្រ្គាម។​ 

មន្រ្តីអង្គការស៊ីម៉ាក់បានឲ្យដឹងថា ការប្រមូលអាវុធយុទ្ធភ័ណ្ឌនិងគ្រាប់រំសេវមិនទាន់ផ្ទុះនេះ គឺបានមកពីប្រជាពលរដ្ឋល្អប្រទះឃើញកប់ក្នុងដីឬនៅកម្ពោតព្រៃរួចមិនហ៊ានប៉ះពាល់ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានទៅបោះស្លាកសញ្ញាសម្គាល់គ្រោះថ្នាក់កុំឲ្យមនុស្សឬសត្វចូលទៅជិតនិងបានរាយការណ៍ទៅអង្គភាពកំចាត់មីនស៊ីម៉ាក់មកយកតាមលក្ខណ:បច្ចេកទេសដើម្បីរក្សាទុកកន្លែងមានសុវត្ថិភាពនិងរង់ចាំកម្ទេចចោលនៅពេលក្រោយ។

ប្រភពដដែលបានឲ្យដឹងទៀតថា ការចុះទៅយកអាវុធយុទ្ធភ័ណ្ឌនិងគ្រាប់រំសេវមិនទាន់ផ្ទុះនាពេលនោះមាននៅស្រុក​កំពង់លែង​អាវុធ​ ចំនួន​១១​ដើម​ក្នុងនោះមាន​៖

១.​ កាំភ្លើងត្បាល់​ប្រភេទ ៦០​ម​.ម​ ចំនួន​១​ដើម​។​

២.​ កាំភ្លើង ធុន​M៧៩​ ផលិតនៅសហរដ្ឋអាមេរិកចំនួន​៦​ដើម​។​

៣.​ កាំភ្លើង ធុន​ M ១៦​ ផលិតនៅសហរដ្ឋអាមេរិកចំនួន​៤​ដើម​។​

ចំណែកនៅ​ស្រុក​រលាប្អៀរ​ គ្រាប់​កាំភ្លើងផ្លោងចាស់ធុន ៦០​ម​.ម ចំនួន​១​គ្រាប់ផងដែរ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖