ខេត្តស្វាយរៀង ៖ លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនិងជាអនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានក្រុងស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងសាលប្រជុំរបស់គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ដើម្បីសម្រួលដល់ការជួបជុំប្រជុំនានារបស់គណបក្សសង្កាត់។
ពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងសាលប្រជុំរបស់គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀងនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២២ដោយមានការចូលរួមពីសំណាក់លោកណុប ចំរើន ប្រធានគណបក្សប្រជាជនក្រុងស្វាយរៀង លោកគង់ ចាន់ថន ប្រធានក្រុមការងារ
គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រៃឆ្លាក់ លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀងនិងអស់លោកក្រុមការងារគណបក្សក្រុង-សង្កាត់ ប្រធានអនុប្រធានសមាជិកសមាជិកាបក្សភូមិជាច្រើននាក់ផងដែរ។
លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនិងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានក្រុងស្វាយរៀង បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខនិងនឹករលឹកពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែនសំអន អនុប្រធានគណបក្សប្រជាជនកម្ពុជាជូនដល់បងប្អូនក្រុមការងារគណបក្សក្រុងស្វាយរៀងក៏ដូចជាប្រធាន អនុធាន សមាជិកសមាជិកាបក្សភូមិ សង្កាត់ព្រៃឆ្លាក់ផងដែរ។
លោកបន្តថា សូមអរគុណសន្តិភាព បើមិនមានសន្តិភាពក៏មិនមានថ្ងៃនេះដែរក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលសម្ដេចតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជានិច្ច។
នៅក្នុងបរិបទប្រឈមនឹងបញ្ហាកូវីដ-១៩ មិនទាន់ឃ្លាតចេញឆ្ងាយពីមនុស្សនៅលើសកលលោកនោះ លោកក៏បានអំពាវនាវឱ្យបន្តអនុវត្តឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ទាំងទម្រង់ចាស់និងថ្មី និងបានជំរុញឱ្យមូលដ្ឋាននីមួយៗត្រូវពិនិត្យមើលចំពោះប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី១ និងជំរុញផ្សព្វផ្សាយ សម្រាប់ការចាក់ដូសទី៣ឱ្យបានឆាប់រហ័ស ៕
ដោយ៖យឹម សុថាន