ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយវណ្ណៈ មានយោបល់លើ «សច្ចៈភាពសង្គម&ប្រវត្តិសាស្ត្រ»

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ លោក ហ៊ុយវណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបង្ហោះលើ facebook ផ្លូវការ របស់លោកយ៉ាងដូច្នេះថា, លោកសុំមានយោបល់លើ «សច្ចៈភាពសង្គម&ប្រវត្តិសាស្ត្រ»  ដោយលើកឡើងថា, 

១/ អ្នកខ្លះមានត្រឹមតែទ្រឹស្តី, ខ្លះមានត្រឹមអង្គការមួយ, ខ្លះត្រឹមជាសកម្មជនសម្តី, ហើយខ្លះមានត្រឹមបក្សនយោបាយមួយ មិនដែលឈ្នះទៅទៀត តែពួកគេអួតបែកផ្សែង។ ពួកគេចូលមកកម្ពុជា ជិត២០ឆ្នាំក្រោយ ថ្ងៃរំដោះ៧មករា ដែលថ្នាក់ដឹកនាំ CPP ជាអ្នកត្រួសត្រាយផ្លូវទៅទៀត។

២/ ចុះរឿងអ្វី ថ្នាក់ដឹកនាំយើង ដែលរំដោះប្រទេសទាំងមូលចេញពីរបបប្រល័យពូជសាសន៍, កសាងសមិទ្ធផលពេញនគរ, ធ្វើឱ្យប្រទេសមួយមានសន្តិភាព និងការរីកចម្រើន, ហើយយើងបានបន្តនៅជាមួយប្រជាជន ៤៣ឆ្នាំមកនេះ តើយើងត្រូវរីករាយ ហើយមើលឃើញពីភាពជាក់ស្តែង គុណតម្លៃ និងគុណសម្បត្តិនៃការខិតខំរបស់យើងកម្រិតណា!?

៣/ បញ្ហាដែលកើតឡើងសព្វថ្ងៃ អត់មានអ្វីចម្លែកទេ។ គេឆ្កឹះឆ្កៀល គេប្រមាថ គឺដោយសារតែគេចង់ដណ្តើមការដឹកនាំនោះឯង។ [គួរដឹកនាំក្រុមអ្នកឱ្យចេះសាមគ្គីគ្នាសិនទៅ?]។ ចំណែកឯថ្នាក់ដឹកនាំយើង ដែលកសាងផ្ទះកម្ពុជាដ៏ល្អនេះ គឺមិនប្រថុយឱ្យគេដុតផ្ទះនេះ។ ដូច្នេះ ជម្រើសយើងគឺបន្តថែរក្សាការពារ។ ចំណុចគន្លឹះ គឺមានតែប៉ុណ្ណឹង!។

៤/ យើងធ្វើបានច្រើនណាស់ ហើយអ្វីដែលយើងត្រូវធ្វើ ក៏នៅច្រើនទៀតដែរ។ តែយើងកម្ពុជា ក៏មិនភ្លេច ហើយត្រូវទទួលស្គាល់ និងត្រូវមានមោទនភាពក្រៃលែងជាងនរណាៗទាំងអស់ ចំពោះសមិទ្ធផលដែលជាតិយើងកសាងបានមកដល់សព្វថ្ងៃនេះ។ ចុងក្រោយលោក ហ៊ុយវណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បាន សរសេរជាទិសស្លោកថា, #អរគុណ ៧មករា ,#អរគុណ គណបក្សប្រជាជនកម្ពុជា, #អរគុណ រាជរដ្ឋាភិបាលកម្ពុជា

#អរគុណ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាតិ

#អរគុណ សន្តិភាព 🇰🇭 ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖