ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ លោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ជាសុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ថង សាវុន អភិបាលខេត្ត រួមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុង/ស្រុកទាំង០៥ ដែលប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្ត។

  ក្នុងពិធីប្រកាសនោះដែរ លោក ម៉ៅ ចំរើន ពីប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី ទៅជាអនុប្រធានមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំនួសលោក លឹម ចាន់សូភី ដែលបានទទួលភារកិច្ចថ្មី ជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី៕

ដោយ ៖ សិលា


ចែករំលែក៖