ព័ត៌មានទាន់ហេតុការណ៍៖

ការចាក់វ៉ាក់សាំងកូវីដ-១៩ (Moderna) ដូសទី៣ ឬដូសជំរុញជូនប្រជាពលរដ្ឋ អាយុចាប់ពី១៨ឆ្នាំឡើង ដែលចាក់ដោយក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅព្រលប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបាន ជ្រាបថា ៖ រដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដួសជំរុញ ដោយបើ ប្រាស់ប្រភេទវ៉ាក់សាំង Moderna សម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋ អាយុចាប់ពី១៨ឆ្នាំឡើង ដែលបាន ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ រួចរាល់ ដោយក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត ហើយមានគម្លាត ចាប់ពី ៤ខែឡើងទៅ នៅទីតាំងវេទិកា ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ចាប់ពីថ្ងៃជូនដំណឹង នេះតទៅ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ អាយុចាប់ពី១៨ឆ្នាំឡើង សូមអញ្ជើញ មកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ប្រភេទវ៉ាក់សាំង, Moderna នៅតាមទីតាំងដូចបានកំណត់ ខាងលើ ដោយភ្ជាប់មកជាមួយប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ និងសូមបញ្ជាក់ថាប្រភេទវ៉ាក់សាំង Moderna មាននៅសល់ក្នុងឃ្លាំង នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ចំនួន ១៣០ដប ស្មើនឹង ៣.៦៤០ដូស សម្រាប់ ចាក់ប្រជាពលរដ្ឋ ៣.៦៤០នាក់។

ទទួលបានសេចក្តីជូនដំណឹងនេះ សូមអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុម ការងារសម្របសម្រួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំងចាក់វ៉ាក់សាំង ជួយផ្សព្វផ្សាយឱ្យបានទូលំ ទូលាយ និងចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖