ខេត្តតាកែវ ៖ ពិតជាមានវិប្បដិសេរីខ្លាំងណាស់ខណៈដែលឪពុកម្ដាយមានការធ្វេសប្រហែសបណ្ដាលឲ្យកូនតូចប្រុសស្រី២នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី៦ ខែមករាឆ្នាំ២០២២ ស្ថិតត្រង់ចំណុចភូមិរលាំង ឃុំត្រពាំងក្រសាំងស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថាកុមាររងគ្រោះពីរនាក់បងប្អូនបង្កើត
ទី១ឈ្មោះសុត សំណាងភេទប្រុសអាយុ១០ ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារត្រូវជាបងទី២ឈ្មោះសុត ស្រីនាង ភេទស្រី អាយុ៧ឆ្នាំរស់នៅក្នុងបន្ទប់គ្រួសារត្រូវជាប្អូន ដែលមានឪពុកឈ្មោះ វ៉ាន់ សុត អាយុ៤២ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិរលាំងឃុំត្រពាំងក្រសាំងស្រុកបាទីខេត្តតាកែវ និងម្ដាយឈ្មោះ ង៉ែត សុខន អាយុ៣៦ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិរលាំងឃុំត្រពាំងក្រសាំងស្រុកបាទីខេត្តតាកែវ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាគិតថាក្មេងប្រុសស្រីទាំងពីរនាក់បងប្អូនបង្កើតបានលង់ទឹកស្លាប់នៅស្រះទឹកខាងកើតផ្ទះចម្ងាយប្រហែល៣០ម៉ែត្រ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ និងប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស សម