ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុករថយន្តព្រូសរួចបន្តទៅបុកបង្គោលភ្លើងស្តុបដួលរលំសង្កត់លើឡំប្រឺតាមួយគ្រឿងបណ្ដាលឱ្យបុរសម្នាក់គាបជើងក្នុងកាប៊ីនរថយន្តរងរបួសជើងម្ខាង

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់សង្ស័យស្រវឹងស្រាខ្លាំងហើយបានបេីករថយន្តបញ្ច្រាសទិសដៅចរាចរណ៍ត្រូវបានរថយន្តហុីយ៉ាន់ដាយ ប្រភេទដឹកទំនិញធុនធំមួយគ្រឿងបុកឡើងវិលពីរជុំ ហេីយរថយន្តធុនធំរេចង្កូតទៅបុកបង្គោលភ្លើងស្តុបដួលរលំសង្កត់លើឡំប្រឺតាមួយគ្រឿងបណ្តាលឱ្យបុរសជាព្រូម្នាក់គាបជើងជាប់ក្នុងកាប៊ីនរងរបួសជាទម្ងន់។

ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី៦ ខែមករាឆ្នាំ២០២២ នៅចំណុចភ្លើងស្តុប កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្តោយផ្លូវលេខ២៨៩ កែងនឹងផ្លូវលេខ ៥២៨ ស្តិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឱ្យដឹងថា មុនកើតហេតុគេឃើញនារីម្នាក់បើករថយន្តតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BE-5961ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥២៨ ក្នុងទិសដៅពីត្បូងទៅជេីងបញ្ច្រាសទិសដៅចរាចរណ៍និងបំពានភ្លើងស្តុប។ លុះបើកមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តហ៊ីយ៉ាន់ដាយប្រភេទដឹកទំនិញធុនធំមួយគ្រឿងក្បាលពណ៌ស ទ្រុងពណ៌ខៀវពាក់ស្លាកលេខកំពង់ចាម3A-8646 បើកបរដោយបុរសម្នាក់រួមដំណើរនឹងព្រូពីរនាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជើងទៅត្បូងជាន់ហ្វ្រ័ងមិនទាន់បានជ្រុលទៅបុករថយន្តព្រូសពីមុខខាងស្តាំពេញទំហឹង បណ្ដាលឱ្យរថយន្តព្រូសវិលពីរជុំ ចំណែករថយន្តធុនធំបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងស្តុបដួលរលំសង្កត់មកលើឡំប្រឺតាមួយគ្រឿងពណ៌សពាក់ស្លាកលេខស្វាយរៀង1O-4479ដែលកំពុងចតស្ងៀមបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អម្ចាស់ឡំប្រឺតានោះរត់ចេញទាន់។  ភ្លាមៗនោះគេឃើញបុរសជាព្រូរថយន្តម្នាក់បានគាបជើងជាប់នៅក្នុងកាប៊ីនរថយន្តត្រូវបានបងប្អូនប្រជាពលរដ្ឋជួយគាស់រួចយកចេញបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងនិងឡំប្រឺតាមួយគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖