ព័ត៌មានទាន់ហេតុការណ៍៖

ចូលលួចទូរស័ព្ទក្នុងការដ្ឋានមួយកន្លែងបានហេីយរត់មិនរួចពលរដ្ឋឃាត់ប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋដេញឃាត់បានរួចប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង៤ទាបភ្លឺថ្ងៃទី៦​ ខែមករាឆ្នាំ២០២២​ នៅក្នុងភូមិជង្រុក​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​។ 

ជនសង្ស័យឈ្មោះផន​ សុ​ផាត​ ភេទប្រុសអាយុ២៩ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

ចំណែកជនរងគ្រោះឈ្មោះ អាន​ សុខតេ​ ភេទប្រុសអាយុ២២ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅទីតាំងកេីតហេតុខាងលេី។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះចងមុងដេកក្នុងការដ្ឋានរបស់ខ្លួនដោយដោតសាកថ្មទូរស័ព្ទក្បែរខ្លួនលុះមកដល់វេលាកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ចូលទៅធ្វេីសកម្មភាពលួចយកទូរស័ព្ទហេីយព្យាយាមរត់គេចខ្លួនតែត្រូវបានជនរងគ្រោះដឹងខ្លួនទាន់ស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនាំគ្នាដេញឃាត់ខ្លួនបានភ្លាមៗរួចប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖