ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបន្តបុកចូលកន្លែងលក់បាយឆា រងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ​៖​ មនុស្សចំនួន៣នាក់បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូចំនួន២គ្រឿងបុកគ្នាកាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី៦​ ខែមករា​ ឆ្នាំ២០២២​ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ​ខាងត្បូង តាមបណ្តោយ២៧១​ ក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកធូដេ​ ពណ៌ខ្លាញ់ក្តាមលាយលឿង​ ពាក់ស្លាកលេខភ្នំពេញ1HW 1415​ ជិះគ្នា២នាក់ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១២​ មកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុកពីក្រោយដួលអូសទៅបុកចូលកន្លែងលក់បាយឆាមួយកន្លែងទៀតបណ្តាលឱ្យរងការខូចខាតចានឆ្នាំងរាយប៉ាយពេញផ្លូវនិងបណ្តាលឱ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់ស្រាល។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖