ព័ត៌មានទាន់ហេតុការណ៍៖

BREAKING NEWS ៖ នៅទីបំផុត! ច្បាស់ហើយ, សាកល វិទ្យាល័យ West Point ចេញមកបញ្ជាក់ថាគ្មាន ការចេញសញ្ញាបត្រ ២ខុសគ្នាទេសម្រាប់និស្សិត អន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីជំនាញផ្នែកកិច្ចការសាធារណផ្នែក ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយនៃបណ្ឌិតសភា យោធា West Point លោក Francis J DeMaron Jr. បានបញ្ជាក់ប្រាប់ EAC News ថា តម្លៃសញ្ញាបត្រនៅបណ្ឌិតសភា យោធាអាមេរិក West Point គ្មាន ការបែងចែកឬភាពខុសគ្នារវាងសិស្សក្នុងស្រុក និងសិស្សមកពីបរទេសនោះទេ ហើយលោក សង្ឃឹមថាការបញ្ជាក់លើកនេះនឹងបញ្ចប់ភាព ចម្រូងចម្រាស់នៃតម្លៃសញ្ញាបត្រសាលារបស់ លោកផងដែរ។ នេះដែលអង្គភាព”នគរដ្រេហ្គន” ដកស្រង់ពីកិច្ចសំភាសន៍ ដោយEAC News នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។

ក្នុងសារអេឡិចត្រូនិកអ៊ីម៉ែលដែលផ្ញើឆ្លើយតប ទៅនឹងសំណួររបស់ EAC News លោក Francis J DeMaron Jr. បានបញ្ជាក់ថា៖ «អ្នកគ្រប់គ្នាដែលបានបញ្ចប់ការ សិក្សាពីបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនឹង ទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្តគឺគ្មានភាព ខុសគ្នា ឬការតម្រូវផ្សេងសម្រាប់បេក្ខជនអន្តរជាតិ នោះទេ។ ខ្ញុំសង្ឃឹមថានេះអាចជួយបញ្ជាក់ពីភាព ចម្រូងចម្រាសបាន» ។

ការបញ្ជាក់របស់បណ្ឌិតសភាយោធាអាមេរិក នៅពេលនេះអាចចាត់ទុកជាការបញ្ចប់នូវការលើក ឡើងដោយគ្មានអំណះអំណាងរបស់លោក សម រង្សី កាលពីកន្លងទៅដែលបានវាយប្រហារមកលើ តម្លៃសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ថាជា សញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រយោគយល់។

លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ គឺជាកូនប្រុស ច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ លោកជាជនជាតិខ្មែរដំបូងគេដែល បញ្ចប់ការសិក្សានៅបណ្ឌិតយោធា West Point របស់អាមេរិក ហើយលោកក៏បញ្ចប់ការ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៅ សាកលវិទ្យាល័យញ៉ូវយ៉ក និងបណ្ឌិតសេដ្ឋកិច្ចន សាកលវិទ្យាល័យប្រឺសស្គលនៃចក្រភពអង់គ្លេស ផងដែរ។

កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅលោក សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន បរទេសដែលផ្សាយជាភាសាខ្មែរដោយបានលើក ឡើងថាសញ្ញាបត្រដែលលោក ហ៊ុន ម៉ាណែត ទទួលបានទាំងពីសាលាបណ្ឌិតយោធា West Point និងសាកលវិទ្យាល័យញូវយ៉ក និង សញ្ញាបត្រពីសាកលវិទ្យាល័យប្រុសស្ងួលនៅ ចក្រភពអង់គ្លេសគឺជាសញ្ញបត្រប្រភេទ២ ឬ សញ្ញាបត្រយោគយល់។

បន្ទាប់មកដើម្បីការពារពីភាពត្រឹមត្រូវនៃ សញ្ញាបត្រខ្លួន លោក ហ៊ុន ម៉ាណែត បាន ប្រកាសហៅលោក សម រង្ស៊ី ភ្នាល់គ្នាដាក់«ជីវិត នយោបាយ» ប្រសិនជា សម រង្ស៊ី អាចរកភស្តុតាងបញ្ជាក់ថាលោកទទួលបាន សញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ដូច ដែល សម រង្ស៊ី អះអាងមែន។ ទោះជាយ៉ាងណា ក្រោយរង់ចាំពីការភ្នាល់២ថ្ងៃដោយគ្មានការ ឆ្លើយតប លោក ហ៊ុន ម៉ាណែត បានដាក់បន្ថែមថា មួយទៀតដោយស្នើឱ្យលោក សម រង្ស៊ី ឈប់ធ្វើ នយោបាយទៅ ព្រោះលោក សម រង្ស៊ី គ្មានភាព ក្លាហានក្នុងការការពារអំណះអំណាងរបស់ខ្លួន ដែលបង្ហាញពីភាពមិនមែនជាគំរូដល់ពលរដ្ឋ។

កាលពីម្សិលមិញ អ្នកនាំពាក្យស្ថានទូតអាមេរិក ប្រចាំកម្ពុជាលោក Chad Roedemeier បាន ឆ្លើយតបនឹងសារអេឡិចត្រូនិចអ៊ីម៉ែលរបស់ EAC News ថាបញ្ហាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយកាលពីឆ្នាំ២០១៩ ដែល មានន័យថាស្តង់ដាសញ្ញាបត្ររបស់សាលា អាមេរិកមិនមានការបែងចែកស្តង់ដារកម្រិត២ ឬ សញ្ញាបត្រយោគយល់ដូចដែលលោក សម រង្ស៊ី លើកឡើងនោះទេ។

ការលេចឡើងបែបនេះគឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ កម្ពុជាលោក Patrick Murphy ឱ្យជួយបក ស្រាយករណីដែលមានការលើកឡើងថាសញ្ញាប ត្រដែលនិស្សិតកម្ពុជាទទួលបានពីអាមេរិកគឺជា សញ្ញាបត្រកម្រិត២ ឬជាសញ្ញាបត្រយោគយល់ ដោយថាដើម្បីការពារកិត្តិយសការអប់រំនៅក្នុង សហរដ្ឋអាមេរិក៕

ដោយ៖សុខ ខេមរា


ចែករំលែក៖