ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុកកិនម៉ូតូបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តធុនធំក្រុមហ៊ុនL. M. H​បេីកបុកពីក្រោយនិងកិនកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី៦​ ខែមករា​ ឆ្នាំ២០២២​ នៅចំណុចខាងកេីតស្តុបចូលបឹងតាម៉ាត​ តាមបណ្តោយផ្លូវលេខ៣៧១​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​  រាជធានីភ្នំពេញ​។ 

តា​មប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៨​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខពោធិ៍សាត់1I 8635 ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តធុនធំរបស់ក្រុមហ៊ុនL. M. H​ ក្បាលពណ៌ក្រហម​ ពាក់ស្លាកលេខបន្ទាយមានជ័យ3A 1679​ ធ្វេីដំណេីរមកពីក្រោយហេីយបុកនិងកិនម៉ូតូបណ្តាលឱ្យបុរសអ្នកជិះម៉ូតូរងរបួសធ្ងន់​ ភ្លាមនោះតៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុនិងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖