ខេត្តសៀមរាប៖ បេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃសុក្រទី០៧ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការចាក់វ៉ក់សាំងកូវីដ-១៩ ដូសទី៣ (ដូសជំរុញ)សម្រាប់ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបដែលមានអាយុ១៨ឆ្នាំឡើង និងអាយុ១២ឆ្នាំ ដល់ក្រោមអាយុ១៨ឆ្នាំ ។
រដ្ឋបាលខេត្ត នឹងរៀបចំយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តដែលមានអាយុ១៨ឆ្នាំឡើង និងអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងមានគម្លាតនៃការចាក់ពីដូសទី២រយៈពេល៤ខែ-៦ខែ។
គួរបញ្ជាក់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ មានដូចខាងក្រោម៖
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៦០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,១៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៣៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០១,១៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,២៥% ៕
សូមអានព័ត៌មានលម្អិតនៅក្នុង សេចក្តីជូនដំណឹងដូចខាងក្រោម៖
ដោយ៖ស តារា