ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់​ អញ្ជេីញជាអធិបតីក្នុងសន្និបាតគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ទួលសង្កែ២

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានអញ្ជេីញជាអធិបតីក្នុងសន្និបាតគណ:កម្មាធិការគណបក្ស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​លោក​ ឯក​ ឃុនដឿន​អភិបាល​នៃគណៈអភិបាលខណ្ឌឫស្សីកែវ​ ។ 

គណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សសង្កាត់ទួលសង្កែទី២ ប្រារព្ធសន្និបាតបូកសរុបវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់អភិវឌ្ឍសង្កាត់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងកំណត់គោលនយោបាយសម្រាប់បន្តអភិវឌ្ឍសង្កាត់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ សំដៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។

ពិធីនេះ ធ្វើឡើងនៅមណ្ឌលម៉ូឌែន ៥ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោកស្រី​ ម៉ាណ ណាវី អនុប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌឫស្សីកែវ, លោក ឯក ឃុនជឿន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌឫស្សីកែវ, លោក ស៊ូ សោគន្ធ ប្រធានក្រុមការងារចុះជួយសង្កាត់ទួលសង្កែ ២, លោក អ៊ុក ខេមា ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទួលសង្កែ ២ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជាសមាជិកសមាជិកាអង្គសន្និបាត សរុបជាង ២០០នាក់៕

ដោយ​៖សហការី​


ចែករំលែក៖