ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃព្រៃឡង់ ស្នាក់ការអូរផ្អាវ សហការជាមួយស្នាក់ការអូរក្រពើ ចុះល្បាតដល់តំបន់ភ្នំក្រហមព្រំប្រទល់ក្រចេះ

ចែករំលែក៖

ខេត្ត​កំពង់ធំ​៖​​ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃព្រៃឡង់ ស្នាក់ការអូរផ្អាវ សហការជាមួយស្នាក់ការអូរក្រពើ ចុះល្បាតដល់តំបន់ភ្នំក្រហមព្រំប្រទល់ក្រចេះ បានបោះស្លាកបម្រាមហាមកាប់រានទន្ទ្រានព្រៃយកដីធ្វើចម្ការចំនួន១៦ស្លាក ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ នេះបើ​យោង​តាម​ប្រភពព័ត៌មាន​ពី​មន្ទីរបរិស្ថានខេត្តកំពង់ធំ​ បានឱ្យដឹងនៅល្ងាចថ្ងៃ​សុក្រ​ទី​០៧​ ខែមករា​ ឆ្នាំ​២០២២។ 

ដោយឡែកក្រុមចល័តទី១ ល្បាតរយៈពេល៦ថ្ងៃគឺចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ចុះល្បាតដល់តំបន់ច្បោះរាក់ អូរច្រោក តាភៀន តាខុច ភ្នំតាចាន់ ស្ទឹងពោធិរោង អូរចាក (រោងតារ៉ូ) ត្រពាំងជ្រៃ រោងយាយងិច និងតំបន់ស្ទឹងដំរី ថ្មពួយ ទួលឃីមក្អក ក្បាលបេងអូរខ្មង តំបន់អូររកាយ និងប្រាសាទត្រពាំងប្រើស។ 

ក្នុងប្រតិបត្តិការនោះ​ ជាលទ្ធផល រឹបអូសបានកាំភ្លើងខ្យល់ចំនួន១ដើម ខ្សែអន្ទាក់សត្វចំនួន៣ខ្សែ យកមករក្សាទុកនៅស្នាក់ការអូរផ្អាវ៕

ដោយ​៖សហការី​


ចែករំលែក៖