ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឱ្យលោកវរសេនីយ៍ឯក អុឹម ឃឿន អធិការនគរបាលស្រុកកោះសូទិន ដឹកនាំលោក-លោកស្រី អធិការរង លោក-លោកស្រី នាយ នាយរងផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៨ នាំយកថវិកាព្រមទាំងសម្ភារមួយចំនួនរបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ រួមមាន៖ អង្ករ, ទឹកផ្លែឈើ, មី, ទឹកសុទ្ធ សរុបជាថវិកាចំនួនៈ ១,៦៨០,០០០រៀល ដេីម្បីចូលបុណ្យសពលោកវរសេនីយ៍ទោ សុីម យុទ្ធា អត្តលេខ: ២៤៨៥២ ឋានៈ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៥៤ឆ្នាំ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៤.០០នាទី ដោយរោគាពាធ នៅវត្តវិសុទ្ធមគ្គ ស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យ៧ថ្ងៃ នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ៕
ដោយ ៖ វណ្ណៈ