ព័ត៌មានទាន់ហេតុការណ៍៖

កាណាដាស្នើច្បាប់ចាក់វ៉ាក់សាំង កាតព្វកិច្ច ពលរដ្ឋទាំងអស់ត្រូវតែចាក់

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាណាដា បានស្នើអនុវត្តច្បាប់ចាក់វ៉ាក់សាំងជាជាកំហិតក្នុងបរិបទដែលប្រទេសនេះកំពុងប្រឈមមុខនឹង “ព្យុះ” នៃករណីឆ្លងថ្មីកូវីដ-១៩។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាណាដា លោក Jean-Yves Duclos នៅថ្ងៃទី៧ខែមករា បានស្នើដល់មន្ត្រីខេត្តក្រុងទាំងអស់ត្រូវអនុវត្តកាតព្វកិច្ចចាក់វ៉ាក់សាំងដល់ពលរដ្ឋទាំងអស់ខណៈករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់។ ប៉ុន្តែការអនុវត្តដែរឬអត់នោះអាស្រ័យទៅលើមន្ត្រីខេត្តក្រុងដែលខ្លួនគ្រប់គ្រង។
បណ្តាខេត្តនៅក្នុងប្រទេសកាណាដា កំពុងប្រឈម«ព្យុះនៃការឆ្លងកូវីដ-១៩»ដោយមានករណីឆ្លងថ្មីកើនឡើងខ្ពស់ និងកង្វះបុគ្គលិកសុខាភិបាល។ មិនតែប៉ុណ្ណោះមានពលរដ្ឋដល់ទៅ៧លាននាក់គ្រប់អាយុចាក់វ៉ាក់សាំង តែមិនទាន់បានចាក់នៅឡើយ។ ករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ៦៥% គឺមានអ្នកឆ្លងកើនឡើងដល់ទៅ៤២ពាន់នាក់ក្នុងមួយថ្ងៃ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល Jean-Yves Duclos បានបញ្ជាក់ទៀតថា មានករណីឆ្លងកូវីដ-១៩ ហើយធ្លាក់ខ្លួនឈឺធ្ងន់ចូលព្យាបាលក្នុងមន្ទីរពេទ្យមានដល់ទៅ ៥០% មិនទាន់ចាក់វ៉ាក់សាំង ស្ថិតនៅក្នុងខេត្ត Quebec ។ ទាំងនោះជាសង្រែកយ៉ាងធ្ងន់សម្រាប់ប្រព័ន្ធសុខាភិបាលក៏ដូចជាសង្គមជាតិ៕ ដោយ៖ធីរីណា

រូបថត៖THX/TTXVN


ចែករំលែក៖