ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាព(លួចកាច់ដែកបង្កាន់ដៃផ្ទះគេ)

ចែករំលែក៖

  ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព(លួចកាច់ដែកបង្កាន់ដៃផ្ទះគេ) នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២វេលាម៉ោង៥និង០០នាទីល្ងាច  នៅចំណុចផ្ទះទុកចោលលេខ០៩ខេ (ផ្ទះ១៨០០) ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

   ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ស៊ូ ហាតួ ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅនៅផ្ទះលេខ៨២២ ផ្លូវជាតិលេខ៥ ភូមិច្រាំងចំរេះទី២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

   ចំណែកជនសង្ស័យឈ្មោះ ឆន សុវណ្ណារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ( មានសារធាតុញៀន) ស្នាក់នៅបន្ទប់ជួល ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។រីឯជនសង្ស័យម្នាក់ទៀតបានគេចខ្លួនបាត់។

  សម្ភារដកហូតពីសង្ស័យមានដែកបង្កាន់ដៃចំនួន៥ផ្ទាំងមានប្រវែង១០ម៉ែត្រ។

  លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទីរសៀល ជនសង្ស័យមានគ្នា០២នាក់បានធ្ធ្វើសកម្មភាពលួចកាច់បង្កាន់ដៃដែកអុីណុកផ្ទះដែលទុកចោលមួយកន្លែង ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍និងខណ្ឌឫស្សីកែវ កំពុងល្បាតក៏បានប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពក៏បានឃាត់ខ្លួនបាន០១នាក់ ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់សម្រោល។ជនសង្ស័យដែលបានឃាត់ខ្លួនបានត្រូវយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់៕

ដោយ៖ជីណា


ចែករំលែក៖