ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ស្អែកនេះ ! សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា នឹងអញ្ជើញសម្ភោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សេរីសោភ័ណ) ដែលមានប្រវែង ៨៤,៧៤គ.ម។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ២០២១។ ហើយម្សិលមុិញ រដ្ឋបាលខេត្តបាត់ដំបង បានលើកឡើងថា, សមិទ្ធផលថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥(ផ្លូវហាយវេអាស៊ាន) ដោយសម្រេចបានសាងសង់ជាស្ថាពរនៅភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) និងត្រៀមបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា, រដ្ឋបាលខេត្តបាត់ដំបង បានសេចក្តីជូនដំណឹង ស្តីពីការបិទចរាចរណ៍ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវវាងក្រុង ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៥ ភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល រហូតដល់ចំណុចប្រសព្វជាមួយផ្លូវស្របអាងម៉ាឈិត ឆ្ពោះទៅអាងកំពីងពួយ រយៈពេលមួយព្រឹក ចាប់ពី ០៤:០០នាទី ព្រឹក ដល់ម៉ោង ១២:០០នាទី ថ្ងៃត្រង់ នាថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ ។
រដ្ឋបាលខេត្តបាត់ដំបង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និង សាធារណៈជនទាំងអស់ មេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នឹងមានពិធីសម្ភោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សេរីសោភ័ណ) ដែលមានប្រវែង ៨៤,៧៤គ.ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងន័យនេះដើម្បីសម្រួលលំហូរចរាចរណ៍ កុំឱ្យមានការកកស្ទះ រដ្ឋបាលខេត្ត នឹងបិទការធ្វើចរាចរណ៍ ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវវាងក្រុង ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៥ ភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល រហូតដល់ចំណុចប្រសព្វជាមួយផ្លូវ ស្របអាងម៉ាឈិត ឆ្ពោះទៅអាងកំពីងពួយរយៈពេលមួយព្រឹកចាប់ពីម៉ោង០៤:០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃ ត្រង់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។
អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្ត៕
ដោយ ៖ សិលា