ព័ត៌មានទាន់ហេតុការណ៍៖

បុរសកម្មកររោងចក្រម្នាក់តខ្សែភ្លើងនៅផ្ទះមិនប្រយ័ត្នបណ្ដាលឱ្យឆក់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសជាកម្មកររោងចក្រម្នាក់ខណៈតខ្សែភ្លើងខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យឆក់បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិប្រញាប់ប្រញាល់ជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប តែអកុសលហួសពេលទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី៩ខែមករាឆ្នាំ២០២២ ស្ថិតក្នុងភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ឯក វាសនា  អាយុ៣៣ឆ្នាំ មុខរបរជាកម្មកររោងចក្រ រស់ក្នុងភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសខាងលើបានតខ្សែភ្លើងដែលដាច់ធ្លាក់នៅផ្ទះរបស់ខ្លួន។ ពេលកំពុងតនោះស្រាប់តែបុរសរងគ្រោះត្រូវខ្សែភ្លើងឆក់បណ្តាលឱ្យដេកដួលបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិប្រញាប់ប្រញាល់ជួយសង្គ្រោះដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាបតែជាអកុសលហួសពេលទៅហើយ។

សពក្រោយពីសមត្ថកិច្ចពិនិត្យរួចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖