ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ-១៩ អូមីក្រុង និងដែលតា រួមបញ្ចូលគ្នាបង្កើតជាវីរុសបំប្លែងថ្មីមួយទៀត ឈ្មោះ Deltacron

ចែករំលែក៖

ករណីឆ្លងកូវីដបំប្លែងថ្មីដែលតា និងអូមីក្រុង បានឆ្លងរាលដាលយ៉ាងខ្លាំងនៅលើពិភពលោក ។ នៅពេលនេះវីរុសដែលមានល្បឿនឆ្លងខ្លាំងទាំងពីរបានបញ្ចូលគ្នាបង្កើតទៅជាវីរុសបំប្លែងថ្មីមួយទៀតមានប្រភពមកពីវីរុសទាំងពីរខាងលើ ដែលគេដាក់ឈ្មោះថា Deltacron។
នៅពេលនេះ វីរុសបំប្លែងថ្មី ដែលតាក្រុង (Deltacron) បានឆ្លងរាលដាលជាលើកដំបូងនៅក្នុងសាធារណរដ្ឋសាយប្រើស(Cyprus)។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណរដ្ឋសាយប្រើស លោក Michalis Hadjipantelas កាលពីថ្ងៃទី ៨ខែមករាបានប្រកាសថា វីរុសបំប្លែងថ្មីមួយទៀតឈ្មោះ ដែលតាក្រុង ជាលទ្ធផលនៃការបំប្លែងចេញពីវីរុសដែលតា និងវិរុសអូមីក្រុង ។ ប៉ុន្តែ វីរុសដែលតាក្រុង មិនគួរឲ្យបារម្ភដូចវីរុសដើមទាំងពីរ ដែលតា និងអូមីក្រុងនោះឡើយ។
ក្រុមស្រាវជ្រាវ ដឹកនាំដោយលោក Leondios Kostrikis ប្រធានមន្ទីរពិសោធជីវសាស្ត្រនិងវីរុសនៃសកលវិទ្យាល័យ សាយប្រើសបានរកឃើញវីរុសបំប្លែងថ្មីខាងលើ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Leondios Kostrikis បានលើកឡើងថា វីរុសបំប្លែងថ្មី ដែលតាក្រុង មានប្រភពមកពីដែលតានិងអូមីក្រុង ដូច្នេះទើបដាក់ឈ្មោះថា ដែលតាក្រុង ៕ ដោយ៖ធីរីណា

រូបថត៖Orpheus FX


ចែករំលែក៖