ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសណ្ដោងរ៉ឺម៉កបើកបត់ស្ដាំឡើងស្ពានត្រូវរថយន្តមួយគ្រឿងបុកបណ្ដាលឲ្យស្លាប់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសជាអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កម្នាក់ស្លាប់គួរឲ្យសង្វេគ ខណៈបើម៉ូតូសណ្ដោងរ៉ឺម៉កបត់ស្តាំឡើងស្ពាន ត្រូវបានរថយន្តធុនធំមួយគ្រឿងបើកបុកនៅថ្ងៃទី១០ ខែមករា ធ្នាំ២០២២ វេលាម៉ោង១១និង១៣នាទី​ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។ 

     មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថាជនរងគ្រោះស្លាប់ឈ្មោះ ឃួន សុខយ៉េន ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិចំពៀរ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកបរម៉ូតូYAMAHA SIRIUS   ពណ៌ខ្មៅ គ្មានស្លាកលេខ​រួមដំណើរជាមួយឈ្មោះ ស៊ិន អ៉ីម ភេទស្រី អាយុ៤២ឆ្នាំ (ត្រូវជាប្រពន្ធ) គ្មានរបួសឡើយ។ចំណែកភាគីខាងរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-0846 និងមានសណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-1319 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ​(រត់គេចខ្លួនពីកន្លែងកើតហេតុ)។ 

     ប្រភពដដែលបន្តថា នៅវេលាម៉ោង ថ្ងៃ/ខែ/ឆ្នាំកើតហេតុខាងលើ មានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាក YAMAHA SIRIUS   ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឃួន សុខយ៉េន ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅភូមិចំពៀរ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ពាក់មួកសុវត្ថិភាព,ស្លាប់នៅកន្លែងកើតហេតុ) មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ស៊ិន អ៉ីម ភេទស្រី អាយុ ៤២ឆ្នាំ (ត្រូវជាប្រពន្ធ) គ្មានរបួសឡើយ។ បើកបរមានទិសដៅពីជើង ទៅត្បូង លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបត់ស្តាំឡើងស្ពានព្រែកក្តាមទៅទិសខាងកើត ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-0846 និងមានសណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-1319 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនពីកន្លែងកើតហេតុ) ដែលបើកបរមានទិសដៅស្របគ្នា បានកៀរម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឱ្យគាបអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កស្លាប់នៅកន្លែងហេតុតែម្តង។

ចំពោះសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

-វត្ថុតាងដែលពាក់ព័ន្ធត្រូវបានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី។   

    សេចក្តីសន្និដ្ឋាន: ករណីខាងលើនេះ បណ្តាលមកពីអ្នកបើកបររថយន្ត បើកបរធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន មិនពិនិត្យស្ថានភាពផ្លូវនៅខាងមុខឱ្យបានច្បាស់លាស់ពេលកំពុងបើកបរ៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖