ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ផ្ញើសារក្រើនរំលឹកអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមកទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នាដើម្បីពង្រឹងប្រព័ន្ធការពារ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា, ខ្ញុំសូមធ្វើការប្រកាសក៏ដូចជាអំពាវនាវ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងនាមគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំង covid 19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេស គឺសូមបងប្អូនប្រជាពលរដ្ឋ ពូ អ៊ំ មា មីង ទាំងអស់អញ្ជើញ មកចាក់វ៉ាក់សាំង កូវីដ19 អ្នកដែលមិនទាន់ចាក់ដូសទី 1 សូមអញ្ជើញមកចាក់ អ្នកមិនទាន់បានចាក់វ៉ាក់សាំងដូសទី 2 ក៏អញ្ជើញមកចាក់ ពីព្រោះមន្ទីរសុខាភិបាលក៏ដូចជាអាជ្ញាធរ រាជធានី-ខេត្តទាំង 25 លោកបានចាត់ចែងរៀបចំចាត់តាំងទីតាំងចាក់ ជូនពរដល់បងប្អូនយើងនៅគ្រប់ទីកន្លែងទាំងអស់។ ដូច្នេះសូមអញ្ជើញបងប្អូនយើងអញ្ជើញមក ចាក់វ៉ាក់សាំងគ្រប់គ្នាដើម្បីចូលរួម ទប់ស្កាត់នៃការឆ្លងរាលដាលនៃជម្ងឺកូវីដ 19 ដើម្បីពង្រឹងនូវកងការពាររបស់ខ្លួន ជាពិសេស ក្នុងបរិបទប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ។ 

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តថា, បន្ថែមលើនេះទៀតខ្ញុំសូមអនុញ្ញាត អំពាវនាវទៅដល់បងប្អូន ដែលមានបញ្ហាជំងឺប្រចាំកាយ ក៏ដូចជាស្ត្រីមានផ្ទៃពោះ ស្ត្រីដែលបំបៅកូនដោយទឹកដោះ សូមអញ្ជើញមកទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្នា ពីព្រោះក្រុមនេះគឺជាក្រុមដែល ដែលត្រូវការទទួលយកនូវវ៉ាក់សាំង កូវីដ-19 ជាពិសេស អស់លោក ចំពោះការចាក់ដូសជំរុញ ឬដូសទីបីរបស់យើងនេះ។ ដូច្នេះខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ នឹងអញ្ជើញមកចាក់នៅតាមទីតាំង មន្ទីរពេទ្យរដ្ឋរបស់យើង មន្ទីរពេទ្យជាតិ មិន្ទីពេទ្យខេត្តក៏ដូចជា មណ្ឌលសុខភាពដែលមានទូទាំងព្រះរាជាណាចក្រកម្ពុជារបស់យើងនេះ។ 

សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៦២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,១៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៣៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១០១,៤៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,២៧% ៕

ដោយ ៖ សិលា


ចែករំលែក៖