ប្រទេសថៃ ៖ តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃបានឱ្យដឹងថា កាលពីថ្ងៃទី១០ខែមករាឆ្នាំ២០២២ ទាហានកងរយទី១២របស់ថៃបានចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួនស្រាប់តែប្រទះឃើញក្រុមគួរឱ្យសង្ស័យធ្វើដំណើរតាមច្រករបៀងសំដៅចូលមកក្នុងទឹកដីថៃ ត្រង់បរិវេណភូមិណូន ផាត់ថះនា ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវមាន ចំនួន១០នាក់ក៏ធ្វើការឃាត់ខ្លួនតែម្តង។
សូមបញ្ជាក់ថា នៅពេលសមត្ថកិច្ចថៃសួរនាំពលរដ្ឋខ្មែរទាំងអស់ខាងលើ ពួកគេបានឱ្យដឹងថា ពួកគេមកពីខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា លួចឆ្លងចូលមកដើម្បីទៅធ្វើការខាងសំណង់ក្នុងខេត្តឈុនបុរី ដោយថៅកែជនជាតិថៃជាអ្នកចំណាយលុយចំនួន៦,៥០០បាតក្នុងការធ្វើដំណើរ រួចកាត់កងគ្នានៅពេលធ្វើការ ទើបសមត្ថកិច្ចថៃចាប់ឃុំអ្នកទាំងនោះ និងអនុវត្តតាមវិធានរបស់សុខាភិបាល រួចក៏បញ្ជូនទៅឱ្យសមត្ថកិច្ចប៉ូលិសស្រុកអារញ្ញ ដើម្បីចាត់ការតាមច្បាប់បន្ត៕
ដោយ ៖ វណ្ណា