ភ្នំពេញ ៖ អគ្គនាយកដ្នានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យដំណើរការសេវាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជតិខ្មែរ និងលិខិតឆ្លងដែនធម្មតា សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនមេត្ត ជ្រាបថា ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់បងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬគ្រឹះស្ថាននានា ដែលមានការងារមមាញឹក ក្នុងពេល ម៉ោងការងាររដ្ឋបាល អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ និងលិខិតឆ្លងដែនបន្ថែមនៅ ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ នៅទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ និងលិខិតឆ្លងដែន ប្រចាំនៅផ្សារអុីអនម៉ល (AEON Mall) សែនសុខ ចាប់ពី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នេះតទៅ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា