ថ្វីបើក្រុម Brighton ចាប់ផ្តើមរដូវកាលនៅ Premier League ដ៏ពិសេសក៏ដោយក្លិបកំពុងប្រឈមមុខនឹងទីផ្សារដោះដូរកីឡាករដ៏លំបាកក្នុងខែមករា ដោយសារការចាប់អារម្មណ៍លើខ្សែបម្រើល្អបំផុតរបស់ពួកគេគឺកីឡាករ Yves Bissouma ប៉ុន្តែក្លិបនឹងមិនទទួលយកការផ្តល់ជូនតម្លៃខ្លួនទាបជាង៥០លានផោនក្នុងខែនេះទេ សម្រាប់ក្លិបណាដែលចង់បានរូបគាត់។
ក្លិប Aston Villa បានចាប់អារម្មណ៍លើកីឡាករវ័យ២៥ឆ្នាំរូបនេះ ខណៈដែល Arsenal និង Liverpool ទាំង២ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូររដូវក្តៅសម្រាប់ខ្សែបម្រើនេះដែរ។ ក្លិប Brighton មានអត្ថប្រយោជន៍ដែលមិនចាំបាច់លក់កីឡាករនៃយុទ្ធនាការដោះដូរកីឡាករដែលបានបើកទ្វារក្នុងខែនេះ ។
ទោះជាយ៉ាងណាក៏ដោយ ពេលវេលាដ៏លំបាកមួយនឹងកើតមានឡើង ប្រសិនបើក្រុមមួយបានយល់ព្រមផ្តល់តម្លៃដែលបានរៀបរាប់ខាងលើសម្រាប់ Bissouma ដែលក្លិបនឹងពិបាកនឹងបដិសេធ។ Bissoumaនៅសល់កុងត្រាតែ១៨ខែទៀតប៉ុណ្ណោះនៅកីឡដ្ឋាន Amex ដែលមានន័យថា ការចាកចេញរហូតដល់រដូវក្តៅអាចមានតម្លៃខ្លួនថ្លៃ។
ខ្សែបម្រើរូបនេះមិនបានបង្ហាញសញ្ញាណាមួយថា គាត់មានឆន្ទៈក្នុងការបន្តកិច្ចសន្យានៅដំណាក់កាលចុងក្រោយនេះទេ ហើយក្លិប Brighton ក៏មិនស្ថិតក្នុងស្ថានភាពបាត់បង់គាត់ដោយគ្មានអ្វីសោះ សូម្បីតែជាមួយនឹងការបញ្ចូលសាច់ប្រាក់ពីការលក់៥០លានផោនរបស់ Ben White ទៅឱ្យ Arsenal កាលពីរដូវក្តៅមុន។
នៅអាយុត្រឹមតែ២៥ឆ្នាំ Bissouma ត្រូវបានគេមើលឃើញថា ជាខ្សែបម្រើដ៏ឆ្នើមម្នាក់នៅក្នុងក្របខ័ណ្ឌ Premier League។ ការងាររបស់គាត់នៅក្នុងតួនាទីជាខ្សែបម្រើសម្រាប់ក្រុម Brighton មានភាពអស្ចារ្យ ជាពិសេសជាមួយនឹងទម្រង់លេងយ៉ាងល្អក្នុងក្រុម ទោះបីជាក្រុមទំនងជាមើលឃើញតម្លៃដែលទាមទារថាមានកម្រិតក៏ដោយ។
អ្នកជំនួស Bissouma ត្រូវបានចុះកិច្ចសន្យាជាមួយ Brighton រួចហើយ ដោយក្លិបបានបង្ហាញពីការមើលឃើញទុកជាមុន និងសុទិដ្ឋិនិយមរបស់ពួកគេក្នុងការចុះហត្ថលេខាលើកីឡាករ Moises Caicedo កាលពីខែមករា ឆ្នាំ២០២១។ ខ្សែបម្រើសញ្ជាតិអេក្វាឌ័ររូបនេះបច្ចុប្បន្នកំពុងខ្ចីជើងនៅក្រុមBeerschot ក្នុងប្រទេសបែលហ្ស៊ិក ប៉ុន្តែគាត់នឹងត្រឡប់មកវិញហើយត្រៀមខ្លួនដើម្បីចាប់ផ្តើមការប្រកួតសម្រាប់ក្លិបនៅរដូវក្តៅ ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)